សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយករដ្ឋមន្រ្តី បញ្ជាឱ្យអាជ្ញាធរទប់ស្កាត់ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ

ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរទប់ស្កាត់ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានរីករាលដាលកាន់តែខ្លាំងបន្ថែមទៀត ដែលទាក់ទាញឱ្យប្រជាពលរដ្ឋលេងកាន់តែច្រើន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៨១០៨ នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់មូលដ្ឋាន ត្រូវតាមដានទប់ស្កាត់ការបើកឱ្យមានការលេងល្បែងខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ។ ពិសេស ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញតែម្ដង ។ ប៉ុន្ដែអាជ្ញាធរ ត្រូវពង្រីកអាជីវកម្ម និងសេដ្ឋកិច្ចដែលល្អៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបើកឱ្យមានការលេងល្បែងនៅក្នុងមូលដ្ឋាននេះ ដែលអាចអូសទាញឱ្យប្រជាពលរដ្ឋលេងកាន់តែច្រើន ធ្វើឱ្យពួកគាត់ខាតបង់ថវិកា និងឈានដល់ការលក់ទ្រព្យសម្បត្ដិ កើតឱ្យមានទំនាស់ បែកបាក់នៅក្នុងគ្រួសារ និងប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងណែនាំបងប្អូនកូនចៅកុំទៅលេងល្បែងខុសច្បាប់ឱ្យសោះ។ ក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានជំរុញឱ្យអាជ្ញាធរបន្ដអនុវត្ដន៍វិធានការបង្ក្រាបគ្រឿងញៀននៅតាមក្លឹបកម្សាន្ដឱ្យអស់ ដើម្បីលុបបំបាត់គ្រឿងញៀន ក្មេងទំនើង និងចោរឆក់ចោរប្លន់ជាដើម៕ដិយ( យាយពេញ)

20231121_161353 20231121_161338

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment