ខេត្តក្រចេះ៖ ព្រៃឈើត្រូវបានវិនាសកម្មនៅពេលខាងមុខនេះខណៈដែលមានមន្ត្រីបរិស្ថាន
បើកដៃអោយឈ្មួញញធំៗប្រើប្រាស់រថយន្ត កែឆ្នៃ គោយន្តកន្ត្រៃដឹកជញ្ជូនម៉ាសេរីដោយឆ្លង
កាត់ស្នាក់ការបរិស្ថានទាំងថ្ងៃទាំងយប់សមត្ថកិច្ចមិនធ្វើការបង្ក្រាបទុកឱកាសអោយមេឈ្មួញ
កាប់បំផ្លាញព្រៃឈើតាមតែអំពើចិត្តដើម្បីជាថ្នូរនិងផលប្រយោជន៍របស់សមត្ថកិច្ចទៅវិញជា
ពិសេស នោះគឺមន្ត្រីបរិស្ថានបានបង្កើតស្នាក់ការដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗដែល
កើតមាននៅក្នុងតំបន់ការពារនិងព្រៃដែនជំរកតែស្នាក់ការបរិស្ថាននេះបង្ក្រាបបានត្រឹមតែ
ការពារឈ្មួញដែលរកសីបទល្មើសតែប៉ណ្ណោះ។
បើតាមប្រភពពីឈ្មួញដែលជាអ្នករកស៊ីដូចគ្នាបានលួចបង្ហើបប្រាប់អោយដឹងថាគំនឈើគ្រឿង
ប្រភេទលេខ០២ដែលស្ថិតនៅ ក្នុងភូមិ រលួស ឃុំ រលួស ស្រុក សំបូរ ខេត្ត ក្រចេះ ។
បច្ចុប្បន្នត្រវបានគេសង្ស័យថា មានមន្ត្រីមួយចំនួនកំពុងឃុបឃិតគ្នាជាមួយឈ្មួញដែលរកស៊ីបទ
ល្មើសនេះផងដែរ រហូតដល់មានឈ្មួញខ្លះៗយកសមត្ថកិច្ចអោយនៅពីក្រោយខ្នងដើម្បីជួយមើល
ផ្លូវបន្ទាប់ពីទទួលបានប្រយោជន៍ពីឈ្មួញរួចមកហាក់បីដូចជាសត្វចចកព្រៃយ៉ាងដូច្នេះដែរ ។
តែទោះយ៉ាងណារាល់បទល្មើសដែលកើតមាននៅក្នុងភូមិសាស្ត្រខាងលើគឺមិនទាន់សំការបំភ្លឺ
ទៅជំនាញ និង លោក ដួង ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្ត ក្រចេះនៅឡើយនោះទេព្រោះ
ទូរសព័ព្ទរបស់លោកនៅក្រៅតំបន់សេវា។ ជុំវិញទៅលើបញ្ហាដែលទាក់ទងនិងបទល្មេីសនេះគឺមិន
ទាន់មានការស្ងប់ស្ងាត់នៅឡើយនោះទេ ដោយធ្វើសកម្មភាពយ៉ាងគគ្លើនថែមទៀតផ្អែកទៅសម្ថកិច្ច
មិនចុះអនុវត្តន៍ផងដែរ ។
ប្រជាពលរដ្ឋរស់ខេត្តក្រចេះសូមសំណូមពរដល់ លោក វ៉ា ថន អភិបាល នៃ គណៈអភិបាលខេត្ត ក្រចេះ
ល្មមដល់ពេលបង្រ្កាបបទល្មើសទាំងនៅក្នុងខេត្តនឹងឆ្លងកាត់តាមខេត្តទាំងយប់ទាំងថ្ងៃនេះផងទាន ពីព្រោះ
បច្ចុប្បន្នសកម្មភាពទាំងនោះហាក់បីដូចនៅពុំទាន់ថមថយចុះនៅឡើយទេ។ រីឯ លោក រ៉ាត់ ដែលគេស្គាល់
ថាជាមេឈ្មូញឈើដ៏ល្បីប្រចាំអាណាចក្រក្នុងឃុំរលួសជាច្រើនឆ្នាំនោះនៅពុំទាន់អាចសុំការបកស្រាយ
បាននៅឡើយទេ ដោយទូរស័ព្ទលោក ពេលខ្លះចូល ពេលខ្លះជាប់រវល់។អង្គភាពយើងរង់ចាំការបកស្រាយ
គ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕ដោយ៖ (រំដួលក្រចេះ).