សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ល្បែងស៊ីសងភ្នាល់រាប់ម៉ឺនដុល្លារ តើ លោក ជាម ច័ន្ទសោភ័ណ និង លោក ស្នងការ ជាអ្នកនៅពីក្រោយខ្នងមែន ទើបគ្មានវិធានការបង្រ្កាបល្បែងស៊ីសងមួយនេះតើហេតុអ្វី…?

002 003 004 0065 0077

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅភូមិ អន្លង់ជ្រៃ ឃុំ កក់ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នល្បែងស៊ីសងជា
ច្រើនប្រភេទកំពុងត្រូវគេបើកលេងយ៉ាងគគ្រឹកគ្រេងនៅខាងក្រោយកាស៊ីណូភូមិយើង ជ្រកក្រោមស្លាកយីហោកាស៊ីណូ ដែល
មានឈ្មោះ លោក ស្រ៊ុន ជាអ្នកគ្រប់គ្រង និងជាមេការដ៏ធំមាន ឈ្មោះ ណាន ជាអ្នកកាងល្បែងស៊ីសងទាំងនោះគឺ ១០០% ។

ប្រជាពលរដ្ឋបាននិយាយ ថា ដោយសារល្បែងស៊ីសងទាំងនេះមានដូចជា៖ បញ្ជល់មាន រម៉្យាងទៀតគេនិយមហៅថា (កីឡាបក្សី)
និង អាប៉ោង ត្រូវគេបើកលេងក្នុងទ្រង់ទ្រាយធំ ទើបនៅក្នុងមូលដ្ឋានកើតមានបទល្មើសផ្សេងៗដូចជា៖ អំពើចោរកម្ម និង អំពើហិង្សា
ក្នុងគ្រួសារ ជាដើម។ល។ ប្រជាពលរដ្ឋបន្តទៀតថា បច្ចុប្បន្ននៅក្នុងមូលដ្ឋានមានករណីចោរលួចគោក្របីរបស់ អ្នកស្រុកស្ទើរ ជារៀង
រាល់ថ្ងៃ ហើយស្រុក ខ្លះបានយកប្លង់ដីផ្ទះ ទៅបញ្ចាំដើម្បីយកលុយលេងល្បែងស៊ីសងចាញ់អស់ជាបន្តបន្ទាប់គ្មានថ្ងៃងើបមុខរួចឡើយ ។

បើតាមការឲ្យដឹងពីមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និង ស្រុក ក្នុងភូមិ អន្លង់ជ្រៃ ឃុំ កក់ ស្រុក ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ថា ពួកគាត់គ្មាន
លទ្ធភាពបង្ក្រាបល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ព្រោះអ្នកបើកល្បែងស៊ីសងមានអំណាចខ្លាំងហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគ្មានគ្រូបាអាចារ្យណាមកប្រដៅព្រះអង្គបានឡើយ។

ជាក់ស្ដែងទាំងលោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ និង លោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ ក៏មិនហ៊ានប៉ះពាល់អ្នកបើកល្បែងស៊ីសងខុសច្បាប់ខាងក្រោយកាស៊ីណូភូមិយើងនោះដែរ បើទោះបីប្រជាពលរដ្ឋព្រួយបារម្ភអំពីបញ្ហាអសន្តិសុខសង្គមយ៉ាងណាក៏ដោយ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងភូមិ អន្លង់ជ្រៃ ឃុំកក់ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ជាបន្ទាន់ផងទាន។មតិមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចក្នុងខេត្ត ត្បូងឃ្មុំ ទទួលបានផលប្រយោជន៍ជាប្រចាំពីសំណាក់អ្នកបើកល្បែងស៊ីសងខាងក្រោយកាស៊ីណូភូមិយើង ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបែបនេះ បើសិនមិនទទួលគួរតែនាំគា្នទប់ស្តាត់។ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើ លោក បែន រ័ត្ន ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ ក៏ដូចជា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ និង លោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្ត ត្បូងឃ្មុំ អាចត្រូវថ្នាំសណ្តំរបស់ លោក ស្រ៊ុន ជាអ្នកគ្រប់គ្រងល្បែងដ៏ធំនៅខាងក្រោយផ្ទះសំណាក់ភូមិយើង ទើប មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងនោះឡើយ ឬ មួយខ្លាចអំណាចមេបនល្បែងយ៉ាងញ័រ១០០អង្សារសេ។គួរតែយកគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព៩របស់ក្រសួងមហាផ្ទៃ ទើបអាចសម្រចបាន១០០%ក្នុងអនុវត្តច្បាប់ កុំទុកឲ្យបនល្បែងស៊ីសងរីករាលដាលពេញខេត្ត អាចកើតឡើងនូវ អំពើចោរកម្មផ្សេង។ល។

ប្រជាពលរដ្ឋក្នុងខេត ត្បូងឃ្មុំ សូមអំពាវនាវដល់ក្រសួងមហាផ្ទៃ និង អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងភូមិ អន្លង់ជ្រៃ ឃុំ កក់ ស្រុកពញាក្រែក ឲ្យបានកាន់តែឆាប់គឺកាន់តែល្អដើម្បីពង្រឹងសន្តិសុខសង្គមស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។ទាក់ទិនរឿងល្បែងស៊ីសង បញ្ជល់មាន់អាប៉ោង ដ៏ធំជ្រកក្រោមស្លាកកាស៊ីណូ ក្រោយផ្ទះសំណាក់ភូមិយើង ដែលគ្រប់គ្រងដោយលោក ស្រ៊ុន ខាងលើអង្គភាពយើង មិនអាចសុំការបំភ្លឺពីលោក បែន រ័ត្នស្នងការ និង លោក វ៉ា សារិទ្ធ មេបញ្ជារការរាជអាវុធហត្ថខេត្តបានទេ៕ដោយ៖ ( ទុំទាវត្បូងឃ្មុំ ).

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment