សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកអភិបាល ខេត្តមណ្ឌលគិរីនិងមន្ត្រីពាក់ព័ន្ធឃុបឃិតជាមួយឈ្មួញធំៗដឹក ជញ្ញនឈើប្រណីតខុសច្បាប់ទៅលក់ប្រទេសវៀតណាមតាមច្រកដាក់ដាំ

មណ្ឌលគិរីៈតាមសេចក្ដីរាយការណ៌ កាលពីពេលថ្មីៗ នេះបានអោយដឹងថាចាប់ តាំងពីអំឡុងខែ តុលាឆ្នាំ២០១ ៨មកដល់ ខែ វិឆ្ឆិកា
នេះថាឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងតាមច្រកដាក់ដាំបាន
ដោយសេរី ពុំមានសមត្ថកិច្ចណាឬស្ថាប័ន ជំនាញធ្វើកាបង្ក្រាបទប់ស្កាត់ នោះឡើយ នេះបើតាមប្រ ប្រជាពលរដ្ឋក្នុងស្រុកកោះញែក
បាន អោយដឹងថាជារៀង រាល់ថ្ងៃគេសង្កេតឃើញថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿង ប្រភេទស្រឡៅឈើក្រមកកោះនិងឈើផ្សេង
ទៀត ដែលមានតំលៃខ្ពស់ចេញ ពីស្រុក កោះញែកនិងស្រុកពេជ្រាដានឹងបន្ត ទៅលក់នៅប្រទេសវៀតណាមតាម ច្រកដាក់ដាំយ៉ាងសកម្មខ ណៈមា នភាពស្ងប់ស្ងាត់មួយរយះជាក់ស្ដែង នាពេលថ្មីៗ នេះរដ្ឋបាលសាលាខេត្តមណ្ឌលគីរី អ្នកនាំពាក្យ សាលាខេត្តបានចេញសេចក្ដីប្រកាសជាសាធារណៈ ថាមិនមានបទល្មើសព្រៃឈើ កើតមាននោះទេ ដូចដែលសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាមានបទល្មើសព្រៃឈើ កើតយ៉ាងអា ណាធិបតេយ្យរហូតដល់មានការព្រមានពីសម្ដេចក្រឡាហោម ស ខេង ចំពោះលោកស្វាយសំអៀង អភិបាលខេត្តចំពោះកាកើតមានសកម្មភាពបទល្មើសព្រៃឈីជាហូរ ហែរនិងអោយរដ្ឋបាលខេត្តចំនួនបី គឺ ខេត្ត ស្ទឹងត្រែង ខេត្ត រតនគិរី និង ខេត្តមណ្ឌលគិរី ធ្វើរបាយការណ៍ពី សកម្មភាពបទល្មើសព្រៃឈើដាក់ទៅ ក្រសួងមហាផ្ទៃ បញ្ហាខាង លើនេះប្រជាពលរដ្ឋ បានរិះគន់យ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំមន្ត្រីជំនាញស្ថាប័ណសម្តកិច្ចពាក់ពាន់ក្នុង ខេត្តមណ្ឌលគិរីថាបានឃុបឃិតជាមួយយ៉ាងពេញបន្ទុក និងស្នើដល់ក្រសួងបរិស្ថាន សមត្ថកិច្ចថ្នាក់ជាតិ នឹងកងរាជអាវុធហត្តលើផ្ទៃប្រទេស មេត្តាចាត់វិធានកាទប់ស្កាត់បទល្មើសខាងលើអោយទាន់ពេលវេលា បើពុំដូចនោះ ទេព្រៃឈើនិងត្រូវបាត់បង់នាពេលដ៏ខ្លីខាងមុខជាក់ជាមិនខានឡើយ៕ដោុយ៖( ក្រុងសែនមនោរម្យ)៕

001 002 005

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment