សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញមិនខ្វល់ខ្វាយពីផ្លូវអត់គុណភាពឡើយ

ភ្នំពេញៈប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថាផ្លូវជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ
ធ្វើមិនបានប៉ុន្មានផងក៏ខូចឡើងវិញជួនកាលជួសជុលខាងមុខខូចខាងក្រោយដោយសារតែធ្វើមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
មានការរិះគន់ចំៗថាលោក សាំ ពិសិដ្ឋ ក្នុងនាមជាប្រធានមន្ទីរមិនដែលចុះពិនិត្យគុណភាពផ្លូវជាច្រើនខ្សែពេលកំពុងស្ថាបនាឬកំពុង
ជួសជុលនោះទេហេតុនេះហើយ ទើបក្រុមហ៊ុនម៉ៅការធ្វើឲ្យរួចតែពីដៃខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ជាក់ស្ដែងផ្លូវជាតិ
លេខ៦នឹងផ្លូវជាច្រើនខ្សែទៀតកំពុងរងការខូចឡើងវិញជាបណ្ដើរៗហើយដោយសារតែការស្ថាបនានិងជួសជុលមិនត្រឹមត្រូវតាមបទ
ដ្ឋានបច្ចេកទេស។កន្លងមករឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីទាំងឡាយរបស់លោក សាំ ពិសិដ្ឋ ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរ
សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលាតត្រដាងជាសាធារណដើម្បីឲ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណ
ការនិងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ រឿងអាស្រូវរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិង
ដឹកជញ្ជូនរាជធានីភ្នំពេញក៏រងប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកផង។ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញលោក
ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការចាត់វិធានការទៅលើលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន
រាជធានីភ្នំពេញនៅឡើយទេ។លេខម៉ូតូរបស់មន្ទីរសាធារណការរាជធានីភ្នំពេញក៏កើតមានអំពើពុករលួយនិងភាពរញ៉េរញ៉ៃយ៉ាងពេញបន្ទុកដែរ។ លើសនេះទៅទៀតសូម្បីតែការប្រឡងយកប័ណ្ណបើកបររថយន្តក៏កើតមានអំពើពុករលួយយ៉ាងរាលដាលព្រោះតែលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ប្រភពពីមន្ត្រីរាជការមួយចំនួនក្នុងមន្ទីរសាធារណការរាជធានីភ្នំពេញបានលើកឡើងថា ចាប់តាំងពីលោក សាំ ពិសិដ្ឋចូលកាន់តំណែងជាប្រធានមន្ទីររួចមកគឺអំពើពុករលួយ បក្ខពួកនិយមកើតឡើងយ៉ាងពេញបន្ទុកតែម្តងហើយមិនទាន់ឃើញ អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតនៅឡើយទេដែរ។មជ្ឈដ្ឋានខ្លះបានរិះគន់ថាមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្ពឹកស្រពន់យ៉ាងខ្លាំងមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនតាមតួនាទីឲ្យបានត្រឹមត្រូវឡើយ។ជាក់ស្ដែងនៅផ្លូវលេខ២៧១ ផ្លូវលេខ២០០២ផ្លូវលេខ២០០៤ ផ្លូវវេងស្រេង នឹងផ្លូវជាច្រើនខ្សែទៀតមានរថយន្តដឹកទំនិញសណ្ដោងកន្ទុយវែងៗបើកបរឆ្លងកាត់ចន្លោះម៉ោង៧ព្រឹកដល់ម៉ោង១ឬម៉ោង២រសៀលហើយមិនឃើញមន្ត្រីមន្ទីរសាធារណការនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើងមិនអាចសុំការបំភ្លឺពី លោក សាំពិសិដ្ឋបានទេ ដោយគ្មានលេខទូរស័ព្ទ អង្គភាពយើងរង់ចាំការបកស្រាយពីលោក ប្រធានរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (យាយដូនពេញ)(ព័ត៌មានបឋម).

0011

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment