សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំពិភាក្សា ស្ដីពីការត្រៀមរៀបចំ ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ ២០១៩

ខេត្តកំពត​៖​នៅព្រឹកថ្ងៃទី០៦ ខែឧសភា​ ឆ្នាំ​២០១៩ រដ្ឋបាល ខេត្ត​កំពត​បានបើកកិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការត្រៀមរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើកទី៨ ជុំទី២ ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ដឹកនាំកិច្ចប្រជុំ​ លោក​ ថោង ខុន​ រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ និងលោក ជាវ តាយ ​អភិបាល​ នៃគណៈ​អភិ​បាល​ខេត្តកំពត។ក្នុងកិច្ចប្រជុំ លោក ជាវ តាយ​ អភិបាល​ខេត្ត បាន លើកបញ្ជាក់ថា ពាក់ព័ន្ធ​សម្រាប់ពិធីបុណ្យសមុទ្រ​លើកទី៨ ជុំទី២ដែលខេត្តកំពតត្រៀមធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ រដ្ឋ​បាល​ខេត្ត​បានរៀប​ចំនូវ​ហេដ្ឋារចនា​សម្ព័ន្ធ មួយចំនួន រួច ហើយ  ដែរ និងបន្ត​រៀបចំការងារមួយចំនួន​បន្ថែមទៀតដោយ​ត្រូវកែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ និងសោភណភាព ជុំវិញទីតាំង ពិធីនិង​ក្នុងក្រុងទាំ​ងមូល​។ជាមួយនោះដែរ លោក អភិបាល ខេត្ត ក៏បាន​ស្នើដល់​គណៈកម្មការ​អន្តរក្រសួង ក៏ដូចជាឯ​កឧត្តម​រដ្ឋមន្ត្រីថោង ខុន​មេត្តា ជួយអន្តរាគមន៍ លើការពន្លឿន នូវការ​កសាងកំណាត់ផ្លូវចាប់​ពីចំណុចផ្លូវ​ប្រសព្វ ផ្លូវ​ជាតិ លេខ ៣ និងផ្លូវជាតិលេខ៤១រហូតដល់ក្រុងកំពតឱ្យបានរួចរាល់ ដើម្បី សម្រួល​ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ–អន្តរ ជាតិ និងប្រជាពលរដ្ឋ​មកលេងកម្សាន្តបុណ្យ​សមុទ្រ​ចុង​ឆ្នាំ​២០១៩ នេះ​ផង​ដែរ។​នាឱកាសនោះ លោក ថោង​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់ថា​៖បុណ្យសមុទ្រ​គឺជាបុណ្យ មួយ​មានសារ​ប្រយោជន៍​ក្នុងការ​រួមចំណែកធ្វើឱ្យវិស័យទេសចរណ៍សម្រាប់ខេត្តទាំងបួនជាប់មាត់សមុទ្រ​ពោ​លគឺចាប់ពី​បាន ធ្វើបុណ្យសមុ​ទ្រលើក​ទីមួយ​មកមាន​ភ្ញៀវទេស​ចរជាតិ–អន្តរ ជាតិ​មកកម្សាន្តខេត្តទាំ​ងបួនមានការកើនឡើង​ជាបន្ត បន្ទាប់ ស្របទៅអ្វីដែល​គោលដៅទាក់​ទាញទេស​ចរណ៍ ដែល រាជរដ្ឋា ភិបាល បានកំណត់ស្រាប់។​លោក​ ថោង ខុន ក៏បានអះអាងថា ពិធី​បុណ្យ​​សមុទ្រនៅ​ខេត្តកំពតនាចុងឆ្នាំ​២០១៩នេះ នឹង​ខិត​ខំរៀប​ចំឱ្យ​មាន​ភាពទាក់ទាញប្រសើរជាងឆ្នាំមុនៗ ជាមួយ​នឹង​ផលិតផល​ទេស​ចរណ៍ថ្មីៗ​ប្លែក​ភ្នែកជាច្រើន ដើម្បីជា​គម្រូ​សម្រាប់​ការរៀប​ចំបុណ្យ​សមុទ្រលើកក្រោយៗទៀត​។

លោករដ្ឋមន្រ្តី ក៏បានលើ​កឡើងបន្តថា នៅសល់​ពេលតែ​៦ខែ​ទៀត​ប៉ុណ្ណោះ បុណ្យសមុទ្រនឹងចូល​មកដល់ហើយ។​ដូច្នេះ​រដ្ឋបាល​ខេត្ត មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវចាប់ផ្តើមត្រៀម​រៀបចំការងារ​បុណ្យ​សមុទ្រ​នេះពីឥឡូវ​នេះទៅ​ដែលជា​បុណ្យសមុទ្រលើកទី៨ ជុំទី២​នៅ​ខេត្តកំព​តនាចុងឆ្នាំ២​០១៩​នេះ​ដើម្បីឱ្យអ្នកដែល​ចូលរួម​នឹងមើល​ឃើញ​​អ្វីដែល​ជាផលិត​ផលទេសចរណ៍ប្លែកៗ អ្វី​ដែល​ជាសក្ដានុពល និងភាព​រីក​ចម្រើន​​ឥតឈប់ឈររបស់ខេត្តកំពត ពិសេសក្រុង​កំពត​ដែល​សំបូរសំ​ណង់​បុរាណកេរ្តិ៍​ដំណែលពី​សម័យ​បារាំង​ ដ៏សែន​ស្រស់​ឆើត​ឆាយនៅពេលយប់ នាពេលបច្ចុប្បន្ន​នេះ។លោកបានបន្តថារូបលោករួមនឹងរដ្ឋបាលខេត្ត ក្រុងស្រុក នឹង​រួម​គ្នាធ្វើឱ្យពិធីបុណ្យសមុទ្រ​នៅខេត្ត​កំពតនេះ​មានភាព​ទាក់​ទាញ ប្លែកភ្នែកជាងឆ្នាំកន្លងទៅ។​ក្នុងនោះលោកស្នើឱ្យមន្ទី​រជំនាញនិង​អាជ្ញាធ​រត្រូវរៀប​ចំតំបន់​គោលដៅ​ទេសចរណ៍​នា​នា​ក្នុងខេត្ត​សារជាថ្មី​ឡើងវិញ ធ្វើយ៉ាងណាឱ្យស្អាត មានសុវត្ថិ​ភាពនិង​​បរិស្ថានអនាម័យ​ល្អជាងមុនរួមនិងការជំរុញ​ផ្សព្វ​ផ្សាយ​​​​ឱ្យបានទូលំទូលាយ​ជូន​សា​ធារណៈ​​​ជនបានដឹងពីពិធី​បុណ្យសមុទ្រ​នៅខេត្តកំពត​ចាប់ពីពេលនេះ​តទៅផងដែរ។ដោយឡែករដ្ឋ​បាលខេត្តក៏ត្រូវ​សម្រួលនិងគិត​គូអំពីផ្លូវ​ធ្វើដំ​ណើរ ទៅកាន់តំបន់គោលដៅទេសចរណ៍ ឬរមណីយដ្ឋាន​ក្នុង​ខេត្ត ​​ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ត្រូវជួសជុល ឬត្រូវ​ធ្វើថ្មីតែម្តងដើម្បីឆ្លើយតបបានទៅនឹងរាជរដ្ឋាភិបាលដែ​ល​កំណត់​ថាជាខេត្តគោល​ដៅទេសចរណ៍បែបប្រវត្តិ​សាស្ត្រ កសិទេស​ចរណ៍​ធម្មជាតិ នឹងជាផ្នែក​មួយនៃមជ្ឍមណ្ឌល​ពាណិជ្ជកម្ម និង​ការផ្លាស់​ប្តូរសេដ្ឋ​កិច្ចទេសចរណ៍ផងដែរ។​ជាមួយនោះលោករដ្ឋមន្ត្រី ក៏បានណែ​នាំការ​ដាក់តាំង​ពិពណ៌​ផលិត​ផលក្នុងស្រុកដើម្បីសម្គាល់អ​ត្តសញ្ញា​ណរបស់ខេត្ត ឬ​តំបន់ភូមិឃុំនៃស្រុក។ ពិសេស ត្រូវដាក់ស្លាកឈ្មោះ ផលិត​ផល​កសិផល ផ្សេងៗ ចៀសវាងការដាក់តាំងបន្លំ ផលិតផល​របស់គេថាជារបស់ខេត្តកំពត។ នៅក្នុងឱកាសនោះ​ដែរ លោក​បណ្ឌិត ថោង ខុន ក៏បានស្នើសុំឱ្យមានការចូលរួម សម្អាត​អនាម័យ​​ទាំង​អស់គ្នា ជាពិសេ​សប្រជា​ពលរដ្ឋទាំង​អស់នៅក្នុង​ខេត្ត ត្រូវតុបតែង សម្អាតគេហដ្ឋានរប​ស់ខ្លួន​ដើម្បី​ឱ្យ​មានភាព​ទាក់ទាញ៕ដោយ៖( បុប្ផាទឹកឈូ).

001 002 0003 0004

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment