សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ឃួន ជឿន មេទាហ៊ាន ៥០៣ ផ្គើនទៅនឹងបទបញ្ជា របស់ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ខេត្តបន្ទាយមានជ័យ៖នៅច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ទាហ៊ានជួរមុខ(៥០៣)ជាកូនចៅលោក ឃួន ជឿនបានប្រព្រឹត្តិលួចនាំទំនិញជាច្រើនមុខមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយគឃ្លើនៗ។កន្លងទៅសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចបានមានប្រសាសន៍ថាឲ្យបិទច្រករបៀងនៅតាមបន្ទាត់ព្រំដែន(កម្ពុជាថៃ)ដោយសម្តេចមើលឃើញថា ច្រករបៀងនាំមកនូវកក្តាជាច្រើនដូចជា៖ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃពលរដ្ឋខ្លះទៀតទៅកាប់ឈើក្រញូងក្នុងទឹកដីនៃប្រទេសថៃ ដោយឡែកច្រករបៀងគឺជាច្រកហៅថាច្រកវាង ការនាំទំនិញទាំងឡាយតាមច្រករបៀងគឺខុសនឹងច្បាប់ធ្វើឲ្យខាតបង់ប្រាក់ចំណូលរដ្ឋក្នុងមួយឆ្នាំៗរាប់លានដុល្លា ហើយសម្តេចបានបញ្ជាក់ថា ពលរដ្ឋខ្មែរឆ្លងដែនគឺខាងសមត្ថកិច្ចថៃគេចាប់នឹងគេចវេសក្នុងការប្រម៉ាញ់បើករថយន្តគេចនាំមកនូវគ្រោះថ្នាក់ចរាចរណ៍ជាដើម។ល។ច្រករបៀងនានាមាននគរបាលការពារព្រំដែននឹងទាហ៊ានដែលជាអ្នកគ្រប់គ្រង។សម្តេចបានមានប្រសាសន៍ថា បើមានបញ្ហាអ្វីកើតឡើងអ្នកគ្រប់គ្រងនៅទីនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ប៉ុន្តែប្រសាសន៍របស់សម្តេច ហាក់បីដូចជា លោកឃួន ជឿនមេវរសេនាតូច(៥០៣)បានបញ្ជាឲ្យកូនចៅបើកច្រករបៀងនឹងឃុបឃិតជាមួយឈ្មួញនាំទំនិញពីទឹកដីថៃចូលមកកម្ពុជា។ដោយគ្មានមន្ត្រីត្រួតពិនិត្យទំនិញទាំងនោះហើយ គេដាក់ការសង្ស័យថាគឺគ្មានគុណភាពឬហួសការបរិចេ្ឆទជាដើម។ទំនិញទាំងនោះបានយកមកលាក់ក្នុងព្រៃក្បែរច្រកខាងលើ ហើយឈ្មួញបានយករថយន្តផ្ទេរដាក់រថយន្តនាំយកទៅចែកចាយតាមខេត្តនានា។សូមញ្ជាក់ថាទាហ៊ាននៅទីនោះបានរារាំងមិនឲ្យអ្នកសាព័ត៏មានចូលទៅផ្តិតយករូបភាពឡើយ។ទង្វើខាងលើនេះបញ្ជាក់ឲ្យច្បាស់ក្រឡែតថាទាហ៊ាននៅទីនោះ( ជាកូនចៅរបស់ លោក ឃួន ជឿន)ពិតជាមានចេតនាឃុបឃិតជាមួយឈ្មួញពិតប្រាកដមែន។បើគ្មានការបើកដៃពីលោក(ឃួន ជឿន)ទេនោះ ទាហ៊ានកូនចៅនៅទីនោះក៍មិនហ៊ានដែរ។ច្រករបៀងខាងលើនោះក៍មាននាំសត្វគោក្របីពីទឹកដីនៃប្រទេសថៃផងដែរទាហ៊ាននៅទីនោះថាគេមានអាជ្ញាបណ្ណ័នាំចូលត្រឹមត្រូវ។ ពាក់ព័ន្ធករណីខាងលើនេះ លោក ឃួន ជឿន បានប្រាប់តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃអាទិត្យ ៥កើត ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា  ឆ្នាំ ២០១៨នេះថា ករណីមានគោក្របីនាំចូលមកកម្ពុជានោះ គេច្បាប់ត្រឹមត្រូវ មិនមែនមានច្បាប់ទេ។ ហើយលោក ឃួន ជឿន បានបន្តទៀតថា គេរកស៊ីឡើងមានអស់ហើយ ថៅកែគេនៅភ្នំពេញឯណោះ។ចំពោះទំនិញនាំចូលមកកម្ពុជាលោក ថាជាទំលាប់របស់ខ្មែរយើងនៅតាមបន្ទាត់ជាយដែនហ្នឹងឯង គឺមានការដោះដូរគ្នាទៅវិញទៅមក ប៉ុន្តែអ្វីផ្សេងៗទៀតលោក ជឿនថា មិនមានអ្វីត្រូវខុសច្បាប់នោះឡើយ៕ដោយ៖ (ចំប៉ាប៉ែតប៉ែត).

001 002 003 004

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment