ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅជាអគ្គស្នងការរងនគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមអនុក្រឹត្យបានបញ្ជាក់ថា តែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អត្តលេខ០១២៧៨ ពីប្រធាននាយកដ្ឋានកណ្តាលសន្តិសុខទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ដោយ៖ ( យាយពេញ ).
0
លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ
Filed in: ព័ត៌មានសំខាន់ៗ