សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈ្មួញជើងខ្លាំងឈ្មោះ តាំង អៀង ទំនងជា ចង់សាក អភិក្រមទាំង០៥ ទេដឹង ទើបហ៊ានបំផ្លាញព្រៃឈើក្នុងស្រុក វាលវែង និង ស្រុក ភ្នំក្រវាញ

ខេត្តពោធិ៍សាត់ៈប្រភព​ដែល​ស្និទ្ធ​នឹង​ មេ​ឈ្មួញ តាំង អៀង ដែលមានងារ ជាឧកញ៉ា បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​២ ​ខែ​កន្លងទៅនេះ​ មេ​ឈ្មួ ញ តាំង អៀង

បង្កើន​សកម្មភាព​កាប់​ឈើ ​និង ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ កាន់តែខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​

សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​នោះឡើយ​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា កន្លងមក​ការដែល​

សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការគ្នា​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ

គឺ​បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​ព្រោះ​មេ​ឈ្មួញ តាំង អៀង នៅតែ​អាច​គេច​ផុតពី​ការបង្ក្រាប​។ ជាក់ស្ដែង​បច្ចុប្បន្ន​មេ​ឈ្មួញ តាំង អៀង នៅតែ​បំផ្លាញ

​ព្រៃឈើ​ក្នុងស្រុក​ វាលវែង និង​ស្រុក ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឲ្យ​រលត់រលាយ​ហើយ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​ លោក វេ​ង

សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ តាំង អៀង នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ដឹក

ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​

រឹងមាំ​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ តាំង អៀង បន្ត​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ហួស​

សុពលភាព​របស់​ក្រុមហ៊ុន​អឹម​ឌី​អេស ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ការដែល​មេ​ឈ្មួញ តាំង

អៀង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​

ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត ពោធិ៍សាត់ បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​

បរិស្ថាន​ខេត្តពោធិ៍សាត់ ទេនោះ​គឺ​មេ​ឈ្មួញ តាំង អៀង មិនអាច​បន្តធ្វើ​សកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង

​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ ទន្ទឹមនឹងនេះ​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា

ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់

ទេនោះ​គឺ​មេ​ឈ្មួញ តាំង អៀង មិនអាច​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។ ជាពិសេស​ប្រសិនបើ​លោក

ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​មេ​ឈ្មួញ តាំង អៀង មិនអាច​ដឹកជញ្ជូន​

ឈើ​ចេញពី​ខេត្តពោធិ៍សាត់ តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​៕ដោយ៖ ( លោក តា ឃ្លាំងមឿង)(ព័ត៌មានបឋម).

001 002 003 005 006 007 008

 

 

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment