សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្ដម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង  អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា ឡុច យ៉េង

462EA5F9-B60B-4F54-8AF9-7AF2FE7C5841 EA42792B-EC26-4700-BB97-66DF5DB2392A

ខេត្តព្រៃវែង នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក . ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៤ នៅគេហដ្ឋាននៃសព ភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង  ឯកឧត្ដម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង  អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា ឡុច យ៉េង ដែលត្រូវជាម្ដាយរបស់ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង  ដែលបានទទួលមរណៈភាព កាលពីថ្ងៃសៅរ៍ ៨រោច ខែកក្ដឹក ឆ្នាំរោង ឆស័ក .២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានប្រតិភូបាននាំយកបច្ច័យ និងសាររំលែកទុក្ខរបស់ ឯកឧត្ដមឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងសាររំលែកទុក្ខរបស់សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ជូនក្រុមគ្រួសារនៃសព ព្រមទាំងបានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោក ឡុក វុឌ្ឍី និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ឡុចយ៉េង  បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

1A69C4CB-A791-44B4-9671-471EA0B0E0D9

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment