សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ឧកញ៉ា គង់ ក្រឹងនៅតែជាមេឈ្មួញរកស៊ីទិញឈើនាំទៅ លក់នៅវៀតណាម មិនខ្វល់ពីការខុសច្បាប់សំខាន់(លុយ)

ខេត្តក្រចេះ ៖គេសង្កេតឃើញថាបច្ចុប្បន្ន រថយន្តសាំយ៉ុង រួមនឹងរ៉ឺម៉កម៉ូតូ កំពុងធ្វើសកម្មភាពដឹកឈើយ៉ាងគគ្រឹង គគ្រេង
នៅភូមិភាគឦសាន្ត ជាពិសេស គឺខេត្តក្រចេះតែម្តង ដោយដឹកចេញពីស្រុក សំបូរ ឆ្លងកាត់ស្រុក ចិត្របុរី ឆ្ពោះទៅស្រុក
ស្នួល ខេត្ត ក្រចះ និង ចេញទៅលក់នៅប្រទេសវៀតណាម។ដោយគេមើលឃើញថានៅខេត្ត ក្រចេះនេះ ដោយគ្មាន
សមត្ថកិច្ចណា ឬ រដ្ឋបាលព្រៃឈើណាមួយចេញហ៊ានចេញមុខបង្ក្រាបឡើយ ។ គឺគេឃើញតែមានសកម្មភាពដដែល។
មន្ត្រីរាជការ និង មហាជនទូទៅបានលើកឡើងថា លោក ឧកញ៉ា គង់ ក្រឹង គឺជាបុរសខ្លាំង ខាងជំនួញឈើ និងបំផ្លាញ
ព្រៃឈើ នៅខេត្តក្រចេះ ។

បើតាមការបញ្ជាក់ពីអ្នករកស៊ីដឹកឈើថា ពួកគាត់យកទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង ដែលមានឈ្មោះល្បីល្បាញម្នាក់ក្នុង
រកស៊ីឈើខុសច្បាប់ដ៏ធំប្រចាំខេត្ត ក្រចេះ ជាយូរយារណាស់មកហើយ ស្ថិតនៅក្នុងស្រុក ស្នួល ខេត្ត ក្រចេះ ។

បើតាមប្រភពពីក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្ត ក្រចេះ បានរាយការណ៍ថា ក្រុមអ្នកដឹកឈើយកមកលក់ឲ្យ លោក ឧកញ៉ា
គង់ ក្រឹង ដោយយកមកស្តុកទុកដោយខុសច្បាប់ នៅត្រង់ចំណុចក្រោលគោខាងក្រោយបន្ទាយទាហ៊ាន វរៈការពារព្រំដែន
ស្ថិតនៅក្នុង ឃុំ ២ធ្នូ ស្រុក ស្នួល ខេត្ត ក្រចេះ នឹងរៀបចំដឹកឆ្លងដែនបន្តចូលទៅលក់នៅក្នុងទឹកដី ប្រទេសវៀតណាម ។
មានចំងាយប្រហែល ២គីឡូម៉ែត្រតែប៉ុណ្ណោះ ពីទីតាំងស្តុកឈើ តាមច្រករបៀងមួយកន្លែង ដែលគេហៅថា ច្រករបៀង
ដេ០២ ដេ០៣ ដែលអង្គភាពរបស់ លោក គង់ ក្រឹង កំពុងគ្រប់គ្រង។ ហើយច្រករបៀងនេះ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ ២ធ្នូ
ស្រុក ស្នួល ខេត្ត ក្រចេះ គឺជិតនឹងច្រកទ្វារទ្វេភាគី អន្ដរជាតិវ៉ាលឺ ផងដែរនោះ។

ក្រៅពីនេះទៅទៀតអ្នករកស៊ីដឹកឈើយកទៅលក់ឲ្យលោកឧកញ៉ា គង់ ក្រឹង ថា ពួកគាត់បានរត់ការផ្ដល់ឲ្យសមត្ថកិច្ចគ្រប់លំ
ដាប់ថ្នាក់ទាំងអស់ លើកលែងតែស្ថាប័នព្រះសង្ឃ និងស្ាប័នគ្រូបង្រៀនទេដែលមិនបង់លុយឲ្យ ក្រៅពីនោះគឺមិនចន្លោះប៉ុន្មាន
ទេទើបពួកគាត់អាចរកស៊ីដឹកឈើបានយ៉ាងរលូនរហូត។ អ្នករកស៊ីដឹកឈើបានបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃៗចំណាយក្បែរៗ
លានរៀលឯណោះ ក្នុងការបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ នៅតាមដងផ្លូវ។

ក្រុមអ្នករកស៊ីដឹកឈើខាងលើបានបន្តទៀតថា ពួកគាត់ដឹកឈើរាល់ថ្ងៃទាំងរថយន្ត នឹង ម៉ូតូនេះបើមិនយកទៅលក់ឲ្យ ឧកញ៉ា គង់ ក្រឹង
ទេនោះលោកនឹងប្រើសមត្ថកិច្ច និង មនុស្សមួយចំនួនតាមឆាឆៅ និង ចាប់ឈើរបស់ពួកគាត់ជាក់ជាមិនខានឡើយ។រថយន្តដែលឆ្លង
កាត់ផ្លូវដែល លោក ឧកញ៉ាគ្រប់គ្រងនោះ ត្រូវបង់ឲ្យលោក ឧកញ៉ាមួយគីបមិនក្រោម ២០០ដុល្លារនោះឡើយ។

ដូច្នេះហើយប្រជាពលេដ្ឋ សូមសំណូមពរដល់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
សូម សម្ដេច មេត្តាចាត់វិធានការទៅលើមេឈ្មួញរកស៊ីឈើខុសច្បាប់ដែលមានឈ្មោះ គង់ ក្រឹង នេះផងទាន។ បើមិនដូច្នោះទេព្រៃឈើ
នៅក្នុងខេត្ត ក្រចេះនឹងត្រូវហិនហោច ដោយសារស្នាដៃឈ្មួញឈើ ឈ្មោះ គង់ ក្រឹង នេះជាក់ជាមិនខានឡើយ។អង្គភាពយើងរង់ចាំការ
បកស្រាយពី លោក ឧកញ៉ា គង់ ក្រឹង បើសិនមានប្រតិកម្មណាមួយ ស្របទៅតាមរបបសារព័ត៌មាននៃ ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖( រំដួលក្រចេះ).

006 007

 

001004

007

 

001

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment