សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈ្មួញដុះស្លែឈ្មោះរឹទ្ធគ្មានអ្នកណាហ៊ានចេញមុខបង្ក្រាបតើមូលហេតុអ្វី…?

ខេត្តឧត្តរមានជ័យៈនៅយប់ថ្ងៃ អង្គារ៍ ១0កើត ខែ ពិសាខ ឆ្នាំច សំរឹទិ្ធស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី២4 ខែមេសា ឆ្នាំ២០១៨វេលាម៉ោងប្រហែលជា១០យប់នឹង១០នាទី មានរថយន្ដម៉ាកយីឌុប២ទៅបី គ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនឈើជំនៀតែលួចបង្កប់ឈើប្រភេទ(លេខ២) ចេញពីខេត្ត ព្រះវិហារ ឆ្លងកាត់ស្រុក ត្រពាំប្រាសាទ នឹង ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ ឆ្ពោះទៅខេត្ត បន្ទាយមានជ័យ ត្រូវបានតៃកុងរថយន្ដប្រាប់ថាជាឈើរបស់ ឈ្មោះ លោក រឹទ្ធ ជាអ្នកចេញមុខរត់ការណ៍តាមដងផ្លូវទើបបានជាមិនមានសមត្ថកិច្ចជំនាញណាហ៊ានប៉ះពាល់ឡើយ។ប្រជាពលរដ្ឋសូមអំពាវនាវដល់លោកអភិបាលខេត្តឧត្ដរមានជ័យនិង អាជ្ញាធរស្រុកព្រមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយបង្ក្រាបនិងទប់ស្កាត់នូវរាល់សកម្មភាពរថយន្ដដឹកជញ្ជូនផលអនុផលព្រៃឈើនេះផង។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពមិនសុំការទំនាក់ទំនងពីមេឈ្មួញឈើដុះស្លែបានឡើយមូលហេតុគ្មានលេខ ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀផងរាល់ម៉ោងធ្វើការ។ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវអភិក្រមចំនួន៥ចំណុចដើម្បីឲ្យមន្រ្តីក្រោមឳវាទអនុវត្តន៍តាម គឺ៖ ងូតទឹក ដុសក្អែល ឆ្លុះកញ្ជក់ ព្យាបាលនឹង វះកាត់សាច់ស្អុយចេញ។ហើយត្រូវចងចាំថា យើងទាំងអស់គ្នាជាមន្រ្តីរាជការគឺជាអ្នកបំរើរាស្រ្ត មិនយើងជាម្ចាស់រាស្រ្តនោះទេ។យ៉ាងណាម៉ិញក្រុមឈ្មួញឈើជាច្រើនដែលល្បីល្បាញមានដូចជា៖ យាយ ម៉ាយ លោករឹទ្ធ តើលោក អភិបាលនៃគណៈអភិបាលឧត្តរមានជ័យបានដឹងដែរឬទេ បើសិនជាលោកមិនដឹងមែននោះគួរតែសួរប្រជាពលរដ្ឋនៅក្នុងខេត្តរបស់លោកល្អជាង៕ ដោយ៖( លោក សុខ សារវ៉េត).001 003

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment