បន្ទាយមានជ័យៈតាមសេចក្តីរាយការពីប្រជាពលរដ្ឋបានអោយដឹងថា សព្វថ្ងៃនេះតាមច្រករបៀងមួយ
ចំនួនតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ នៃខេត្តបន្ទាយមានជ័យដែលគ្រប់គ្រងដោយលោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន
មេបញ្ជាការកងការពារព្រំដែនលេខ ៥០៣ នៅតែថ្លើមធំប៉ុនមហាមេឃ ហ៊ានប្រឆាំងនឹងបទបញ្ជារបស់សម្តេច
ក្រឡាហោម ស ខេង បើកដៃអោយកូនចៅឃុបឃិតគ្នាជាមួយឈ្មួញនាំម៉ូតូ និង អាត្រាក់ទ័រគេចពន្ធគ្រប់ម៉ាកគ្រប់
ម៉ូតព្រមទាំងទំនិញផ្សេងៗទៀតចូលមកកម្ពុជា ជាហេតុធ្វើអោយចំណូលពន្ធរដ្ឋត្រូវខាតបង់រាប់ពាន់រាប់ម៉ឺនដុល្លារក្នុងមួយខែៗ ។
ជាក់ស្តែង ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលនៅក្នុងភូមិព្រៃចាន់ ( ហៅតំបន់ ៥ ) នឹង តំបន់ ១ ព្រមទាំងតំបន់
២ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ នេះសារព័ត៌មានយើងមួយក្រុមបានចុះទៅដល់គោលដៅ ហើយពិតជាបានឃើញម៉ូតូម៉ាក PCX
ដែលជាស៊េរីទំនើបតំលៃក្នុងមួយគ្រឿងៗ រាប់ពាន់ដុល្លារ ត្រូវបានយោធាលេខ ៥០៣ដែលជាកូនចៅរបស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន កំពុងបើកដៃអោយក្រុមឈ្មួញនាំម៉ូតូគេចពន្ធជាង ១០ គ្រឿងចូលមកកម្ពុជាយ៉ាងរំភើយដោយមិនមានការរំខានពីសមត្ថកិច្ចជំនាញដេកលក់អស់ហើយ ។
តាមប្រភពមួយបានអោយដឹងថា កូនចៅរបស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ដែលកំពុងតែល្បីល្បាញខ្លាំងខាងនាំម៉ូតូគេចចូលកម្ពុជាគឺមានឈ្មោះថា ៖ឈឹម ចន្ធា ហើយឈ្មោះ តាត្រប់ គឺជាអ្នកជិះមើលភូមិសាស្រ្តហើយរាយការណ៍ បើឃើញជនចំលែក ឬ អ្នកសារព័ត៌មានចូលទៅ ដើម្បីងាយចេញម៉ូតូមកកម្ពុជា ។ក្រោយមកនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩ អ្នកសារព័ត៌មានយើងបានទៅដល់ច្រក អូរបីជាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបានឃើញយោធាលេខ ៥០៣ កូនចៅ លោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន កំពុងតែបអោយមេខ្យល់ដឹកពលករខ្មែរចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ពុំមានឯកសារ ឬ លិខិតឆ្លងដែនស្របច្បាប់អ្វីទាំងអស់។គេ សង្កេតឃើញថាមានយោធាម្នាក់កំពុងឈរយកលុយទៅវិញពីពលករឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ។មហាជនជាច្រើនកំពុងលើកឡើងថា តើស្មើណាទើបថ្នាក់លើ ចាប់ផ្តើមប្រើអភិក្រមរបស់ សម្តេច តេជោ ដែលដាក់ចេញនូវអភិក្រមចំនួនទាំង៥នោះគឺ៖ ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល នឹង វះកាត់ ។លោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន ហើយនិងបក្សពួក ឬក៏នៅតែបណ្តែតបណ្តោយអោយចំណូលពន្ធ ត្រូវខាតបង់តទៅទៀត ឬ យ៉ាងណា?។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់៥ ( ព្រៃចាន់) ស្ថិត ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ សូមអំពាវនាវ ដល់ លោក ប៊ុន សេង ដែលជាមេភូមិភាគ៥និង ជាមេកើយ របស់ លោក ឃួន ជឿននោះ គួរតែនាំបុគ្គលនេះទៅដុសក្អែលចេញម្តង កុំឲ្យប៉ះពាល់ដល់ មន្រ្តីយោធា ដែលគេស្អាតស្អំផងទាន។ពាក់ព័ន្ធខាងលើ លោក ឃួន ជឿនមិន អាចទំនាក់ទំនងបានឡើយ ពីព្រោះ ទូរស័ព្ទ ខលមិនចូល ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់
ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ ៖ ( ចំប៉ាប៉ោយប៉ែត .)