សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក អភិបាលខេត្ត ស្ទឹងត្រែងគួរតែចាត់វិធានការក្រុមឡាន ឈ្មួញដឹកឈើចេញពីសៀមប៉ាងមកកាន់អូរពងមាន់ផងទាន

ខេត្តស្ទឹងត្រែងៈក្រុមឡានឈ្មួញដឹកឈើគ្រប់ប្រភេទចេញពីចំណុច ស្រុក សៀមប៉ាង ឆ្ពោះមកអូរពងមាន់
ហើយឆ្ពោះខេត្ត រតនគិរីតែម្តង ។កាលពីយប់ថ្ងៃទី២៣/០៧ /២០១៨មានក្រុមរថយន្តគ្រប់ប្រភេទ មានដូចជា ៖
សាំយ៉ុង បាឡែន ។ល។ចំនួន១៥គ្រឿងឡើងទៅដោយចេញដំណើរពីស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង
ឆ្ពោះមកអូរពងមាន់ហើយបន្តដំណើរខេត្តរតនគិរីតែម្តង ។
សកម្មភាពរបស់ខ្លួនដឹកឈើដើម្បីបានល្បីនាពេលបច្ចុប្បន្នបទល្មើសព្រៃឈើនៅតែកើតមានឡើងជាបន្ត
បន្ទាប់ដោយក្រនិងធ្វើការប្រមូលទិញឈើយ៉ាងអនាធិបតេយ្យនៅក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់នឹង ស្រុក
សៀមប៉ាង ផងដែរ ។សកម្មភាពដឹកញ្ជូនឈើមិនទាន់ស្គាល់ថា តើមេឈ្មួញដុះស្លែមានឈ្មោះអ្វីនោះទេ ។
ប៉ុន្តែ គេដឹងថាមាន ចាងហ្វាងកាសែតម្នាក់អ្នកសំរបសំរួលតាមដងផ្លូវមានន័យថា ជួយសំរួលចរាចរណ៍ដល់
រថយន្តដឹកឈើ ដើម្បីកុំឲ្យមានឧបសគ្គអ្វីឡើយ។ អង្គភាពមិនទាន់ដាក់ឈ្មោះអ្នកកាសែតម្នាក់នៅឡើយទេ
ទុកឲ្យកែខ្លួនសិន ពីព្រោះក្នុងនាមយើងជាអ្នកកាសែតមិនគួរណាទៅរត់ការបទល្មើសនោះទេ។
តាមប្រភពពីមន្រ្តីរដ្ឋបាលព្រៃឈើម្នាក់នៅសៀមប៉ាងបានលួចបង្ហើបឱ្យដឹងថាជារៀងរាល់ថ្ងៃក្រុមឈ្មួញឈើ
ទាំងនោះតែងតែធ្វើការប្រមូលទិញនិងដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាងឆ្លងកាត់ទីរួមខេត្តស្ទឹងត្រែងឆ្ពោះ
ទៅខេត្តរតនគិរី។សកម្មភាពទាំងនេះគេអាចប្រព្រឹត្តបានយ៉ាងរលូនដោយមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ
ពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅក្នុងស្រុកតាមដងផ្លូវមួយចំនួនតូចផងដែរ។
ពាក់ព័ន្ធករណីខាងលើយើងមិនអាចសុំការបំភ្លឺពីលោក ប្រធាន មន្ទីរកសិក្មបានទេនៅព្រឹកថ្ងៃទី២៤ ខែកក្កដាឆ្នាំ
២០១៨។ ប៉ុន្តែកន្លងមក លោក លាង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងលោកធ្លាប់បានប្រាប់អោយដឹងថា
បញ្ហាខាងលើលោកធ្លាប់ធ្វើការច្រើនដងមកហើយនិងធ្វើការស្រាវជ្រាវរកមុខថៅកែធំដែលល្មើសច្បាប់៕
(នៅមានបន្ត)(ក្រុងស្ទឹងត្រែង)

. 001 007 006 005 003 001

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment