ខេត្ត ឧត្តរមានជ័យតៈការរកស៊ីរត់ពន្ធសាំង និងទំនិញផ្សេងៗបានប្រព្រឹត្តទៅដោយរលូន ហើយការងាររកស៊ីទុច្ចរិតមិនបង់ពន្ធមិនគ្រប់នោះគេសង្ស័យថាមិនមែនលោក ឈុន សុភ មង្គល មិនដឹងនោះទេ តែទំនងជាកន្ទេលធំបន្លំដេកតែម្តង តាមរយៈការធ្វើមិនដឹងមិនឮ និង មិនបង្ក្រាបតែម្តងដែលគេហៅឱ្យស្រួលស្តាប់ថា ok ពីលោក មេគយខេត្តឧត្តរ មានជ័យ នេះម្តង ។បទល្មើសគេចពន្ធកើតមានគ្រប់ច្រកចេញចូលតាមព្រំដែន ពិសេសការរត់ពន្ធគគ្រឹកគគ្រេង នាបច្ចុប្បន្ននៅតាម ច្រកព្រំដែនប៉ែកខាងព្រំដែននៃប្រទេសកម្ពុជា ខណៈដែលគយប្រឹងអួតថា ស្ថាប័នខ្លួនប្រមូលពន្ធបានច្រើន ។រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ ចុះហត្ថលេខា ដោយសម្តេច តេជោ សែន ផ្ទាល់ ក្នុងហេតុផលបញ្ចៀសការប៉ះពាល់ដល់ចំណូលពន្ធ និងការប្រកួតប្រជែងពាណិជ្ជកម្ម ។ យោងតាមលិខិតបទបញ្ជាលេខ ០១ប.ប ខាងលើនោះ បានបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួមប្រតិបត្តិការបង្ក្រាបបទល្មើសដោយស្មោះស្ម័គ្រ និង សកម្មបំផុតក្នុងការបើកប្រតិបត្តិការបង្ក្រាប ដែលនឹងចែក ចេញ ជាពីរប្រភេទ គឺប្រភេទទី ០១៖ លំដាប់ថ្នាក់ជាតិ ដោយអន្តរក្រសួង ឯប្រភេទទី ០២៖ លំដាប់ថ្នាក់មធ្យម ត្រឹមថ្នាក់ខេត្តដែល មើលទៅដូចជាមិនធម្មតាទេ ។សម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាថ្មីថាតើនឹងមានប្រសិទ្ធភាពបង្ក្រាបការរត់ពន្ធបាន ឬទេ តាមព្រំដែនជាពិសេសក្នុងខេត្តឧត្តរមានជ័យតែម្តង ដែលកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ធ្វើឱ្យបាត់ចំណូលពន្ធរាប់ លានដុល្លារ ក្នុងមួយឆ្នាំៗ ហើយថែមទាំងអវិសមភាព ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មថែមទៀតផង ។ មេគយដែលមាន តួនាទីបង្ក្រាបបទល្មើសរត់ពន្ធនៅខេត្តបាត់ដំបង គឺលោក ឈុន សុភមង្គល ដែលជាមេសាខាគយខេត្ត ឧត្តរមាន ជ័យត្រូវបានគេដាក់ការសង្ស័យថា ប្រសិនបើលោកមិនបានឃុបឃិតជាមួយគយជាកូនចៅប្រចាំការតាមប៉ុស្តិ៍ គ្រប់ច្រកចេញចូលតាមព្រំដែន តាមរយៈការធ្វើមិនដឹងមិនឮក្នុងការបើកដៃឲ្យឈ្មួញ រកស៊ី និងទំនិញនានា តាមច្រកទាំងឡាយ ដូចជា អូរស្មាច់ ជាដើមនោះទេ តើបទល្មើសទាំងនេះអាចនឹងកើតមានសកម្មភាពដែរឬទេ ។បទបញ្ជាលេខ ០១.ប.ប ដែលចុះហត្ថលេខា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ ដោយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងមានប្រសិទ្ធភាព ឬ អត់នោះ លុះត្រាតែមេគយនៅតាមទិសយកចិត្តទុកដាក់អនុវត្តបទបញ្ជាឲ្យបានខ្ពស់ កុំគ្រាន់តែយកលេសថាលើសផែនការ ហើយបណ្តោយឲ្យមានវិសមភាពដូច្នេះ ។ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈដ្ឋានជាតិសង្ឃឹមថា នឹងមានការយកចិត្តទុកឲ្យបានខ្ពស់ថែមទៀត ដើម្បីទប់ស្កាត់នូវបទល្មើសនានា ជាពិសេស ខេត្ត ឧត្តរមានជ័យដើម្បីលើកតំកើងស្មារតីបទបញ្ជាលេខ ០១.ប.ប ក៏ដូចជាលើកដំកើងចំណូលពន្ធជូនរដ្ឋ។ពាក់ព័ន្ធករណីខាងលើ អង្គភាពយើង មិន អាច សុំការពន្យល់ពី លោក ឈុន សុភមង្គល មូលហេតុគ្មាន លេខទូរស័ព្ទរបស់លោក អង្គភាពរង់ចាំបកស្រាយជារៀង រាល់ម៉ោងធ្វើការ៕ដោយ៖( បុប្ផាក្រុងសំរោង ).
0
លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមាន ជ័យជិះលែងដៃអាចនិយាយបានម៉្យាងថាមន្រ្តីជើង១០ក៏ថា បាន!
Filed in: ព័ត៌មានសំខាន់ៗ