ខេត្តបន្ទាយមានជ័យៈ លោក វរសេនីយ៍ទោ ខឹម ចិត្រា អត្ថលេខ១២២០៩ អតីតនាយប៉ុស្ត៍ នគរបាលអន្តោប្រវេសន៍
ច្រកទ្វារតំបន់ជ្រៃធំ ខេត្ត កណ្តាល ជាប់ព្រំដែនវៀតណាម ដែលត្រូវបានផ្ទេរមកធ្វើជា នាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍
ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួស លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលត្រូវផ្ទេរទៅធ្វើជា អនុប្រធាននាយក
ដ្ឋាន ទទួលទិសទី១ ។មិនតែប៉ុណ្ណោះទេ ថែមទាំងបង្កើនអំពើពុករលួយកាន់តែខ្លាំងទ្វេឡើងមានដូចជា៖១/ជម្រិតយកប្រាក់
ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត(លុយថៃ)ឬស្មើនឹង៧០០០រៀលក្នុងការប្រថាប់ ត្រាលើបណ្ណ័ព្រំដែន ចេញពីប្រទេសកម្ពុជា ចូល
ទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។២/ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត និង៥០០បាតផ្សេងទៀត សម្រាប់
ថតកាតចូល ប្រទេសថៃ ។៣/ធ្វើលិខិតបញ្ជាក់១សន្លឹក តម្លៃ២០០បាត និង៤០០បាតផ្សេងទៀត សម្រាប់ថតកាតចូលទៅ ដីថៃ
ចំពោះពលរដ្ឋមកពីតាម បណ្ដាខេត្ត ក្រៅពីក្រុងប៉ោយប៉ែត។៤/ជម្រិតយកលុយ៣០០បាត ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពាន
មិត្តភាព កម្ពុជា-ថៃ។៥/ជម្រិតទាលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាតក្នុង១ខែ។៦/ជម្រិតទាលុយពីអ្នក លក់ចំណីអាហារតាម
រទេះរុញ ម្នាក់ក្នុង១ខែ ចាប់ពី១៥០០-២០០០បាត រហូតដល់៦០០០បាត ។ចំណុចទី៥នឹងទី៦ គឺលោកវរសេនីយ៍ឯក ទេព សម្បត្តិ
នាយរងប៉ុស្ត៍ ជាអ្នកក្ដោបសេដ្ឋកិច្ច ។គួរំលឹកផងដែរថា ការជម្រឹតយកលុយបែបនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ជាបទឧក្រិដ្ឋ
ជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ដែលមានចែងនៅក្នុងច្បាប់ ប្រឆាំងអំពើពុករលួយ ។ក្រៅពីនោះលោកនាយប៉ុស្ត៍រូបនេះ នៅបាន
ប្រើកូនចៅក្រោមឳវាទឲ្យចាំជម្រិត ទារលុយ ពីបងប្អូន ពលករ កម្មករ និង អាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារខាងលើ ដោយមាន
ការសហការជាមួយ មេនគរបាលអន្តោប្រវេសន៍ថៃ ឈ្មោះ បិន សហការគ្នា ប្រព្រឹត្តអំពើពុករលួយឆ្លងដែន។សូមជំរាបថា នៅក្នុងកិច្ច
ព្រមព្រៀង រវាងប្រមុខរាជរដ្ឋាភិបាលទាំង២ កម្ពុជា-ថៃ ( MOU )ស្ដីពីការឆ្លង ដែនទៅមក របស់ប្រជាពលរដ្ឋប្រទេសទាំង២ មិនអនុញ្ញាត
ឲ្យមន្រ្តីមានសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារខាងលើ ជម្រឹតយកលុយពីប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែលោក ខឹម ចិត្រា នៅតែបន្តប្រឆាំង
បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ ដែលនាំឲ្យស្អប់ខ្ពើបកាន់តែខ្លាំងឡើងៗមកដល់ថ្នាក់ដឹកនាំកំពូលៗ។
ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងរង់ចាំ ការបកស្រាយពី លោក ខឹម ចិត្រា គ្រប់ពេលវេលា បើសិនមានប្រតិកម្មណាមួយស្របទៅ
តាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា មូលហេតុ អង្គភាពយើងគ្មានលេខទំនាក់ទំនងទៅលោក ៕ដោយ៖ (ចំប៉ាប៉ោយប៉ែត)៕
.( នៅមានត)