សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មន្ត្រីអាវុធហត្ថខេត្ត ត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹងឡាយនៅ តែល្បីល្បាញខាងដឹកជញ្ជូនឈើចេញទៅស្រុកយួន

ខេត្តត្បូងឃ្មុំៈក្នុងចំណោមឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់
ខេត្តត្បូងឃ្មុំ គឺមានឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ផងដែរ។ រាល់សកម្មភាពរបស់ឈ្មួញឈ្មោះ
ស្រ៊ុន ផឹងឡាយ ក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ គឺមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ច
ពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ ព្រោះឈ្មួញរូបនេះមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលាតែម្តង។ ចំណែកលោក គឹម
ឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ បន្តសកម្មភាព
ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។
ថ្មីៗនេះប្រភពពីមន្ត្រីអាវុធហត្ថនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា លោក ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថក្នុងខេត្ត ត្បូងឃ្មុំ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក ស្រ៊ុន ផឹងឡាយ បានប្រើប្រាស់តួនាទីជាមន្ត្រីអាវុធហត្ថ ដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន ព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នផងដែរ។ បើតាមប្រភពខ្លះបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ គឺជាខ្នងបង្អែកយ៉ាងរឹងមាំរបស់ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយទើបឈ្មួញម្នាក់នេះអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទាល់តែសោះ។ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ តែងយកឈ្មោះលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទៅប្រើដើម្បីសម្រួលដល់សកម្មភាពរបស់ខ្លួនក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួន។ ជាងនេះទៅទៀតឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក គឹម ឈុនលី ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ផងដែរទើបលោក គឹម ឈុនលី មិនដែលហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ទាល់តែសោះ។ បញ្ហាខាងលើនេះគឺជារឿងដែលថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹងឡាយ កំពុងក្លាយជាឈ្មួញរកស៊ីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងក្រអឺតក្រទម។ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ បានឲ្យដឹងថា ប្រសិនបើគ្មានលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថជាបង្អែកដ៏រឹងមាំទេនោះ គឺឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះឡើយ។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ នោះឡើយ។ សូម្បីតែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងជំនួសលោក លី ឡេង កាលពីពេលថ្មីៗកន្លងទៅនេះ ក៏រក្សាភាពស្ងៀមស្ងាត់ហើយទុកឲ្យឈ្មួញឈ្មោះស្រ៊ុន ផឹងឡាយ ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ កន្លងមកឈ្មួញមួយចំនួនដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្ត ត្បូងឃ្មុំ ចេញទៅស្រុកយួនត្រូវប្រឈមនឹងការបង្ក្រាបជាបន្តបន្ទាប់ ក៏ប៉ុន្តែឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលមានលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជាបង្អែកអាចគេចផុតពីការបង្ក្រាបជារៀងរហូត។ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (ទុំទាវត្បូងឃ្មុំ )004 003 002 001 005

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment