សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឧកញ៉ា គង់ ក្រឹង មេឈ្មួញរកស៊ីបទល្មើសទិញឈើយកទៅ លក់ឲ្យវៀតណាម គ្មានឃើញស្ថាប័នណាចេញមុខចាត់ការឡើយ!

ក្រចេះ ៖ រថយន្តសាំយ៉ុង រួមនឹងរ៉ឺម៉កម៉ូតូ កំពុងធ្វើសកម្មភាពដឹកឈើ យ៉ាងគគ្រឹងគគ្រេង នៅភូមិភាគឦសាន្ត ជាពិសេសគឺខេត្ត
ក្រចេះតែម្តង ដោយដឹកចេញពីស្រុកសំបូរ ឆ្លងកាត់ស្រុកចិត្របុរី ឆ្ពោះទៅស្រុក ស្នួល ខេត្ត ក្រចះ នឹង ចេញទៅប្រទេសវៀតណាម
ដោយគ្មានសមត្ថកិច្ច និង រដ្ឋបាលព្រៃឈើណាហ៊ានចេញមុខបង្ក្រាបឡើយ ។ ហើយសកម្មភាពនេះត្រូវបានមន្ត្រីរាជការ និង
មហាជនលើកឡើងថា គង់ ក្រឹង គឺជាបុរសខ្លាំងខាងជំនួញឈើ និង បំផ្លាញព្រៃឈើ នៅខេត្ត ក្រចេះ ។

បើតាមការបញ្ជាក់ពីអ្នករកស៊ីដឹកឈើថា ពួកគាត់យកទៅលក់ឲ្យឧកញ៉ា ដែលមានឈ្មោះល្បីល្បាញម្នាក់គឺ គង់ ក្រឹង ដែលជាមេ
ឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ធំប្រចាំខេត្ត ក្រចេះ ជាយូរណាស់មកហើយ ស្ថិតនៅក្នុងស្រុក ស្នួល ខេត្ត ក្រចេះ ។

អ្នកព័ត៌មាន ប្រចាំខេត្តក្រចេះ បានរាយការណ៍ថា ឈើនេះយកមកស្តុកទុក ដោយខុសច្បាប់ នៅត្រង់ចំណុចក្រោលគោ ខាងក្រោយ
បន្ទាយទាហ៊ាន វរៈការពារព្រំដែនលេខ២០៤ ស្ថិតនៅក្នុង ឃុំ ២ធ្នូ ស្រុក ស្នួល ដែលឧកញ៉ារូបនេះ នឹងរៀបចំដឹកឆ្លងដែនបន្តចូលទៅ
លក់នៅក្នុងទឹកដី ប្រទេស វៀតណាម ដែលមានចំងាយ តែ២គីឡូម៉ែត្រ ពីទីតាំងស្តុកឈើ តាមច្រករបៀងមួយកន្លែង ហៅថា ច្រករបៀង
ដេពីរ ដេបី ដែលអង្គភាពលោក គង់ ក្រឹង កំពុងគ្រប់គ្រង។ ហើយច្រករបៀងនេះ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិវ៉ាលី ផងដែរ។

លើសពីនេះទៅទៀតអ្នករកស៊ីដឹកឈើយកទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង ថា ពួកគាត់បានរត់ការ ផ្ដល់ឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ លើកលែងតែព្រះសង្ឃ និងគ្រូបង្រៀនទេដែលមិនបង់ឲ្យ ទើបធ្វើឲ្យពួកគាត់អាចរកស៊ីដឹកឈើបានយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះ។ ហើយពួកគាត់បានបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃៗចំណាយលុយជិត មួយលានរៀល ឯណោះ ក្នុងការបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធដែលចាំយកតាមផ្លូវ។ពួកឈ្មួញខាងលើក៏បានបន្តទៀតថា ពួកគាត់ដឹកឈើរាល់ថ្ងៃទាំងរថយន្ត និងម៉ូតូនេះបើមិនយកទៅលក់ឲ្យ ឧកញ៉ា គង់ ក្រឹង ទេនោះលោកនឹងប្រើសមត្ថកិច្ច និង មនុស្សមួយចំនួនតាមយាយី និងចាប់ឈើរបស់ពួកគាត់ជាមិនខាន។ ហើយរថយន្តដែលឆ្លងកាត់ផ្លូវដែលឧកញ៉ាគ្រប់គ្រងនោះផងដែរ ត្រូវបង់ឲ្យលោកឧកញ៉ាមួយគីប មិនក្រោម ២០០ដុល្លារនោះទេ។

ហេតុដូច្នេះហើយប្រជាពលសូមណូមពរដល់ លោក សៅ សុខា ប្រធានគណៈកម្មការបង្រ្កាបនិងទប់ស្កាត់បទល្មើស គួរតែមានវិធានការលើ មេឈ្មួញរកស៊ីឈើខុសច្បាប់ដែលមានឈ្មោះ គង់ ក្រឹង នេះផងទាន។ បើមិនដូច្នោះទេ ព្រៃឈើនៅក្នុងខេត្ត ក្រចេះ នឹងត្រូវហិនហោច ដោយសារស្នាដៃឈ្មួញឈើឈ្មោះ គង់ ក្រឹង នេះជាក់ជាមិនខានឡើយ៕ដោយ៖ ( រំដួលក្រចេះ ).

0033 00222 0766 09990

 

 

001

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment