សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ចេញពីខេត្តរតនគិរីទៅស្រុកយួនម៉ាសេរី

ខេត្តរតនគិរី៖ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានធ្វើការផ្សព្វផ្សាយជាច្រើនអំពីបទល្មើសនៅក្នុងខេត្តរតនគិរីតែម្តង
ជាពិសេសសំដៅទៅលើមេឈ្មួញឈើដុះស្លែពីរនាក់ប្តីប្រពន្ធដែលល្បីល្បាញក្នុងខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ឈ្មួញឈើឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត មានឃ្លាំងស្តុកឈើ ជាច្រើន
កន្លែងក្នុង ខេត្តរតនគិរី ដូចជានៅ ស្រុកវ៉ើនសៃ ជាដើម។ ហើយប្រមូលទិញឈើនិងដឹកជញ្ជូន ឈើយ៉ាងពេញបន្ទុកតែម្តង ។
បញ្ហានេះជារឿង ដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនគួរមើលរំលងនោះទេព្រោះ
សព្វថ្ងៃនេះឈ្មួញឈើឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត នៅតែប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីខេត្តរតនគិរី
ទៅស្រុកយួនស្រេចតែអំពើចិត្ត។ មន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី មិនបង្ក្រាបឈ្មួញ២នាក់ប្ដីប្រពន្ធ
នោះទេ ហើយសូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងបំពេញការងារនៅខេត្តរតនគិរី
ក៏មិនហ៊ានបង្ក្រាបដែរ។ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានរិះគន់ចំៗថាអំពើពុករលួយរបស់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថ
កិច្ចពាក់ព័ន្ធ គឺជាមូលហេតុដែលធ្វើឲ្យសកម្មភាពដឹកជញ្ជូនឈើពីខេត្តរតនគិរី ចេញទៅស្រុកយួននៅតែកើតឡើងយ៉ាងរាលដាល។ប្រភពពីសមត្ថកិច្ចតូចតាចក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថាឈ្មួញឈើឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត នៅ
តែអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធចាត់
វិធានការទប់ស្កាត់នោះទេ។ ការដែលឈ្មួញ២នាក់ប្ដីប្រពន្ធនេះ អាចបន្តសកម្មភាពដឹកឈើចេញទៅស្រុកយួនយ៉ាងស្រួលៗ
គឺដោយសារមានមន្ត្រីរដ្ឋបាលព្រៃឈើធំៗក្នុងខេត្តរតនគិរី ជាបង្អែកយ៉ាងរឹងមាំហើយសមត្ថកិច្ចមួយចំនួនក៏រង់ចាំទទួលផល
ប្រយោជន៍យ៉ាងស្ងៀមស្ងាត់ដែរ។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ត្រូវប្រភពខ្លះបង្ហើបឲ្យដឹងថា
ធ្វើជាបង្អែករបស់ឈ្មួញឈើឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។មន្ត្រីអាជ្ញាធរក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញមួយចំនួនបានផ្អាកសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះព្រោះត្រូវប្រឈមនឹងការបង្ក្រាប។ ប៉ុន្តែឈ្មួញឈើឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត នៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមរថយន្តសាំយ៉ុងយ៉ាងរលូនដោយសារតែអាងមានខ្នងបង្អែករឹងមាំ ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះឡើយ។
សមត្ថកិច្ចតូចតាចបានឲ្យដឹងថាពេលឈ្មួញឈើឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង
គឺតែងតែមានរថយន្តទំនើបមកាងបិទគូថពីក្រោយយ៉ាងប្រុងប្រយ័ត្ន ហើយរថយន្តដឹកឈើតែងតែទៅដល់គោលដៅយ៉ាងរលូន។បើយោងតាមប្រភពអាចយកជាការបានបាននិយាយថា មេឈ្មួញឈើពីនាក់ប្តីនេះ ឈ្មោះទូច និង ណាតនេះ គឺ មានខ្នងបង្អែកដ៏ធំជាងក្នុងខេត្តដែលជាអភិបាលរងខេត្តរតនគិរី ប៉ុន្តែប្រភពនោះមិនបានប្រាប់ថា អភិបាលរងខេត្តនោះមានឈ្មោះអ្វីទេ។ពាក់ព័ន្ធករណីនេះដែរ មេឈ្មួញពីរនាក់ប្តីប្រពន្ធនេះអង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទដើម្បីផ្តល់បទសម្ភាស តែទូរស័ព្ទចូលគ្មានអ្នកទទួល។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ៕ដោយ៖(បុបា្ផក្រុងបានលុង).

 

 

001 002 003 009 11

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment