ខេត្តក្រចេះ៖ធ្វើសេចក្តីរាយការណ៍នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៨មន្ត្រីយោធានៅខេត្តក្រចេះម្នាក់(ឈ្មោះ ទឹម)កំពុងតែល្បីឈ្មោះបោះសំលេង នៅក្នុងទឹកដីខេត្តក្រចេះ ខាងមុខជំនួញរកស៊ីដឹកឈើ ក្រហម ឥឡូវកំពុងត្រូវប៉ាន់ នៅមុខរបឈើនៅក្នុងឆ្នាំ ២០១៨ ទើប ឈ្មោះលោក(ទឹម)ជាមន្រ្តីយោធានៅក្នុងខេត្តក្រចេះរូបនោះក៏បានពង្រីកនៅមុខរបដឹកឈើក្រហមទៅជាឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាមនៅដើមឆ្នាំ២០១៨ បានយ៉ាងរលូន នៅសព្វថ្ងៃនេះ ដោយមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ។គេសង្កេតឃើញថា ចាប់តាំងពីលោកមន្ត្រីយោធាជាជើងខ្លាំងខាងរកស៊ីបទល្មើសព្រៃឈើឈ្មោះ(ទឹម)នៅក្នុងខេត្តក្រចេះកន្លងមក គេពុំដែល ឃើញមន្ត្រី ជំនាញមេព្រៃនៅក្នុងខេត្តក្រចេះ និងសមត្ថកិច្ចនៅក្នុងខេតក្រចេះហាក់បីដូចជាមានការលាក់បាំងនិងឃុបឃិតទៅលើមុខរបររបស់មេឈ្មួញជាមន្ត្រីយោធាឈ្មោះ(ទឹម)ទើបមុខជំនួញឈើប្រណិតឆ្លងដែនរបស់មេឈ្មួញរូបនោះមានដំណើរការទៅបានយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការបង្ក្រាបទៅលើមេឈ្មួញជាមន្ត្រីដែលបានរកស៊ីនៅបទល្មើសព្រៃឈើរូបនោះម្តងឡើយ។ពាក់ព័ន្ធណីខាងលើនេះលោកទឹម ទូរស័ព្ទចូលតែគ្មានអ្នកទទួល។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖(លោក គូន)