សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈ្មួញដុះស្លែឈ្មោះរឹទ្ធ និង ឈ្មូញដ៏ទៃទៀត តើ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យហ៊ានចេញមុខបង្រ្កាបយកស្នាដៃដែរឬទេ?

ខេត្តឧត្តរមានជ័យៈតាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្តឧត្តរមានជ័យបានឲ្យដឹងថានៅថ្ងៃសៅរ៍ ៥កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៥នាទីថ្ងៃ មានរថយន្ដយីឌុបពីរគ្រឿងដឹកឈើចេញពីភូមិ ត្រាំប៉ោង ឃុំ ព្រះប្រឡាយ ស្រុក ត្រពាំងប្រាសាទទៅចូលស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ ជារថយន្ដដឹកឈើទាំងពីរថយន្ដជារថយន្ដរបស់មេឈ្មួញដុះស្លែ ឈ្មោះ រិទ្ធ ទាំងរថយន្ដធំៗនិងគោយន្ដកន្ត្រៃដឹកឈើជារបស់មេឈ្មួញដុះស្លែឈ្មោះ រិទ្ធ កូនចៅរបស់រិទ្ធបានដឹកឈើលេខ២ស្ថិតនៅដីក្រហម ឃុំ ត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យនៅថ្ងៃតែមួយតែខុសទីតាំងគ្នា។បើតាមសំដីតតៃកុងរថយន្ដនិងតៃកុងគោយន្តកន្រ្តៃបានប្រាប់ថាឈើនេះគឺជាឈើរបស់ ឈ្មោះ លោក រឹទ្ធ ជាអ្នកចេញមុខរត់ការតាមដងផ្លូវរួចរាល់អស់ហើយ ដូច្នេះពួកគាត់ថា ទើបបានជាមិនមានសមត្ថកិច្ចជំនាញណាហ៊ានប៉ះពាល់ឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងខេត្ត ឧត្តរមានជ័យសូមអំពាវនាវដល់លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន មេត្តា ចាត់វិធានការឲ្យទាន់ពេលវេលាផងទាន មូលហេតុដែលពួកគាត់ សូមសំណូមពរបែបនេះដោយសារតែពួកគាត់អស់ជំនឿលើអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធគ្មានយកចិត្តទុកដាក់ក្នុងបង្រ្កាបឡើយ។ ទាំងអាជ្ញាធរទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ដេកចាំតែទទួលលាភសក្ការៈពីកក្រុមឈ្មួញយកមកថ្វាយគឺចប់គ្មានខ្វល់ ពី ការបាត់បង់ធនធានធម្មជាតិ នឹងផ្លូវថ្នល់រងការខូចខាត ដោយសារតែឡានដឹកឈើរបស់ ក្រុមឈ្មួញបំផ្លាញគ្មានសល់ឡើយហើយសកម្មភាពដឹកជញ្ជូនជារៀងរាល់ថ្ងៃតាមរថយន្ដដឹកជញ្ជូនផលអនុផលព្រៃឈើនឹងតាមគោយន្តកន្រ្តៃ។ពាក់ព័ន្ធករណីខាងលើនេះអង្គភាពមិនសុំការទំនាក់ទំនងពីមេឈ្មួញឈើដុះស្លែបានឡើយមូលហេតុគ្មានលេខ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀផងរាល់ម៉ោងធ្វើការ។ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវអភិក្រមចំនួន៥ចំណុចដើម្បីឲ្យមន្រ្តីក្រោមឳវាទអនុវត្តន៍តាម គឺ ងូតទឹក ដុសក្អែល ឆ្លុះកញ្ជក់ ព្យាបាលនឹងវះកាត់សាច់ស្អុយចេញ។ហើយត្រូវចងចាំថា យើងទាំងអស់គ្នាជាមន្រ្តីរាជការគឺជាអ្នកបំរើរាស្រ្តមិនមែនយើងជាម្ចាស់រាស្រ្តនោះទេ។យ៉ាងណាម៉ិញក្រុមឈ្មួញឈើជាច្រើនដែលល្បីល្បាញមានដូចជា៖ យាយម៉ាយ លោក ម៉ៅ សារ៉េត និង
លោករឹទ្ធ។ល។ តើលោកអភិបាលនៃគណៈអភិបាលឧត្តរមានជ័យ ស ថា វី បានដឹងដែរឬទេ?បើសិនជាលោកមិនមែននោះគួរតែសួរប្រជាពលរដ្ឋនៅក្នុងខេត្តរបស់លោកល្អជាង៕ ដោយ៖( លោក សុខ សារវ៉េត)

001 004 006 007 009

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment