សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក សរ ថាវី អភិ​បាល​​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរ​មាន​​ជ័យ​​គួរ​​តែ​​ចាត់​ការ​​ក្រុម​​ឈ្មួញ​​រក​ស៊ី​​ឈើ​​ក្រញូង​​ផង​​ទាន!

005

ខេត្តឧត្តរមានជ័យ ៖ ថៅកែជើង​ខ្លាំង​វ័យ​ក្មេង​និងជាអ្នកគៀងគរ​ពលករខ្មែរ​ឆ្លងដែន​ចូលទៅ​លួចកាប់​ឈើក្រញូង​នៅទឹកដីថៃ​ សកម្មភាពពលករខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅប្រទេសថៃ​លួច​កាប់​ឈើ​ក្រញូង​នៅតែ​បន្ដ​ឥត​ឈប់​ឈរ ដោយគ្មាន​សមត្ថកិច្ច ឬ អាជ្ញាធរ​ណាមួយ ទប់ស្កាត់​និង​បង្ក្រាបឡើយ ។ នេះបើយោង​តាម​សេចក្ដីរាយ​ការណ៍​ពី​សមត្ថកិច្ច ដែលឈរ​ជើង​តាម​បន្ទាត់ព្រំដែន​បាន​និយាយថា ៖ ថៅកែជើងខ្លាំងទី១ ៖ ឈ្មោះ គឹម ហ៊ាប្រុស គឺជាអ្នក​រត់ការ​លុយ​កាក់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ។ រីឯទី២ ឈ្មោះ ហង្ស ជាអ្នក​រកពលករ​ឡើងទៅ​កាប់​ឈើ​​ក្រញូង​នៅ​ប្រទេសថៃ ហើយអ្នក​ទាំងពីរ រស់នៅ​ក្នុង​ភូមិ ទំនប់ អភិវឌ្ឍន៍ ឃុំ អូរស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។

បើតាម​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​កាសែតថា​ ៖ ថៅកែវ័យ​ក្មេង​ជើង​ខ្លាំង​ទាំងពីរ​រូបខាង
លើនេះ​ថា នៅរក​ស៊ី​ឈើ​ក្រញូង​ដដែល​បាន​ដាក់​កំលាំង​ពលករ​ឆ្លងដែន​ជាច្រើន​នាក់​តាម​ព្រំដែន​ជើង​ភ្នំដង​រែក ហើយ​ប្រភព​នោះ​បាន​បន្តទៀតថា សមត្ថកិច្ច​ដែលឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​នោះ មិនអាច​បន្ទោស​ពួកគាត់​បានឡើយ ដោយឈ្មួញ​ទាំងពីរ​នាក់នេះ​មាន​ខ្សែ​ធំណាស់ ទើបពួកគាត់​មិន​ហ៊ាន​បង្ក្រាប​ឡើយ ។

សមត្ថកិច្ច​ដែលឈរ​ជើង​នៅតាម​បន្ទាត់​ព្រំដែន​បាន​និយាយ​ថា រឿងរ៉ាវ​ទាំងអស់​ហ្នឹង​មាន​តែ ឯកឧត្តម សរ ថាវី ទេ​អាច​បង្រ្កាប​បាន​ក្រុម​ឈ្មួញ​ជើង​ខ្លាំង​កែងឆេះ​ជង្គង់​ហោះ​បាន ពីព្រោះ​ក្រុម​ឈ្មួញ​នេះ​មាន​ខ្នងធំ​ជាង​លោក​អភិបាល​ខេត្ត​ទៅ​ទៀត ។

អង្គភាព​យើងរង់ចាំ​ការ​បក​ស្រាយ​គ្រប់ភាគី​ពាក់ព័ន្ធ​រៀង​រាល់​ម៉ោង​ធ្វើ​ការ ៕
ដោយ៖ លោក សុខ សាវ៉េត

 

005 004 003 002 001 0011

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment