សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈើប្រណិតល្មើសច្បាប់ដឹកចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ក្រុមឈ្មួញឈើបានប្រើល្បិចត្រីងៀតឆ្លៀតពង!

ខេត្តស្ទឹងត្រែងៈបទល្មើសឈើខុសច្បាប់ជាជ្រើនដែលមន្រ្តី ជំនាញពាក់ព័ន្ធក្នុងខេត្តឃុបឃិតគ្នាដើម្បីឲ្យក្រុមឈ្មួញធ្វើសកម្មភាពចរាចរណ៍ឈើខុសច្បាប់ ឆ្លងទៅប្រទេសវៀតណាម តាមផ្លូវកែងអូរពងមាន់ឆ្ពោះទៅកាន់ស្ពានស្រែពករួចបត់ចូលខាងស្ដាំដៃក្រុមហ៊ុនចម្ការដូងប្រេងរួចបន្តដាក់ឡានធំរត់កាត់ខេត្តរតនគិរីឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងរលូនគ្មានការរំខានពីសមត្ថកិច្ច។ប្រជាពលរដ្ឋបានរាយការណ៍មកថា មានរថយន្តដឹកឈើចេញពីស្រុកសៀមប៉ាងចំនួន៣០ ទៅ ៥០គ្រឿង រថយន្តបាឡែនហាយលែនឌ័រ ។ល។ ឆ្លងទៅប្រទេសវៀតណាមខណៈដែលសមត្ថកិច្ច កំពុងដេកលក់ត្រូវថ្នាំសណ្តំ របស់មេឈ្មួញឈើរូបនេះ.។
តាមរយៈការដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញដោយសារមានអំពើឃុបឃិតគ្នារវាងសមត្ថកិច្ចនិងអាជ្ញាធរព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនស្ថាប័នក្នុងនោះ ប្រភពពីឈ្មួញដែលអាចយកជាការបានក្នុងមួយៗរថយន្តដឹកឈើល្មើសច្បាប់។ ប្រជាពលរដ្ឋបាននិយាយថាប្រសិនបើអាជ្ញាធរនិងសមត្ថកិច្ចក៏ដូចជាជំនាញជាច្រើនស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់លើមិនអើពើរវីរវល់ នោះទេ ខណៈអ្នកមានតួនាទីបង្ក្រាបកំពុងឆក់ឱកាសរបៀបកន្ទេលធំបន្លំដេក ស្វែងរកលាភសក្ការៈពីបទល្មើសព្រៃឈើ ដើម្បីផលប្រយោជន៍ខ្លួនឯងនិងបំពេញឆ្នាំងបាយថ្នាក់លើ ប៉ុន្តែពុំបានគិតអំពីភាពវិនាសអន្តរាយនៃធនធានធម្មជាតិ ដ៏មានតម្លៃរបស់ប្រទេសជាតិនោះឡើយ។ប្រភពពីប្រជាពលរដ្ឋ បានសំណូមពរដល់ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងគួរតែមានវិធានការផងទានកុំឲ្យខេត្តមួយនេះក្លាយទៅជាផ្ទាំងហ្ស៉ីបរបស់ក្រុមឈ្មួញឈើដុះស្លែ។ពីព្រោះអនុសាសន៍ថ្មីៗរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវអភិក្រមជាច្រើនហើយជាពិសេសគឺសម្តេចចង់សំដៅទៅលើការវះកាត់សាច់ដែលស្អុយចេញ កុំឲ្យប្រជាពលរដ្ឋមានការអាក់អន់ចិត្ត៕ដោយ៖ ( ចៅ ចិត្ត ).

003 004

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment