សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឡានសាំយ៉ុងជាច្រើនគ្រឿងកំពុងសម្រុកដឹកឈើទាំងយប់ចេញតាមច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំ

ខេត្តមណ្ឌលគិរីៈជំនួញឈើដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងទាំងយប់បានកំរើកឡើងវិញហើយតាមច្រកទ្វារ ទ្វេភាគីអន្តរជាតិ ដាក់ដាំគ្មានមន្ត្រីជំនាញនិងស្នាក់ការច្រកទ្វារអើពើបន្តិចសោះឡើយ។នៅវេលាម៉ោង១និង៣០យប់ឈានចូលថ្ងៃទី២២ខែមិនាឆ្នាំ២០១៨អ្នកសារព័ត៌មានបានផ្តិតរូបភាពឡានសាំយ៉ុងប្រមាណចំនួន១០គ្រឿងកំពុងតែចរាចរលើផ្លូវជាតិឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរដាក់ដាំ។ប្រភពព័ត៌មានបានបង្ហើបប្រាប់ថាឡានសាំយ៉ុងទាំងនេះដឹកឈើបីថ្ងៃចេញម្តង! ហើយម្តង១០សាំយ៉ុងដឹកយ៉ាងរលូនគ្មានអាជ្ញាធរមូលដ្ឋានឬជំនាញពាក់ព័ន្ធជាពិសេសលោក សៀក មន្នីប្រធានច្រកទ្វារអន្តរជាតិដាក់ដាំ និង លោកសំសុវណ្ណរិទ្ធសាខាគយខេតត្តមណ្ឌលគិរីកំពុងតែបិទភ្នែកប្រមូលលុយពីបទល្មើសដាក់ហោបាវតើមែនឬមួយយ៉ាងណា?។ប្រភពនោះបានខ្សឹបប្រាប់ថាម្ចាស់រថយន្តសាំយុងជាច្រើនគ្រឿងនេះត្រូវបានស្គាល់ឈ្មោះថាជារបស់លោកម៉ាប់ដែលកំពុងតែរត់ការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគីរីដើម្បីធ្វើការដោះស្រាយ។បទល្មើសខុសច្បាប់ជាទង្វើទាំងនេះធ្វើឲ្យមានភាពអណាធិបតេយ្យអសន្តិសុខក្នុងសង្គមជាក់ជាមិនខានឡើយ។ប្រជាពលរដ្ឋសំណូមពរដល់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីដែលទើបនិងឡើងថ្មីមេត្តាចាត់វិធានការចំពោះម្ចាស់រថយន្តឈ្មោះ ម៉ាប់ ដែលអាងខ្នងអ្នកមានអំណាចដឹកឈើខុសច្បាប់និងមន្ត្រីឃុបឃិតមួយចំនួននេះផងទាន ។
ហើយកាលពីពេលកន្លងផុតទៅថ្មីៗនេះក៏មានការបាញ់ប្រហារគ្នារហូតដល់ស្លាប់មនុស្សបីនាក់ថែមទៀតផង។ដូច្នេះដើម្បីជៀសវាងការកើតឡើងនូវបទល្មើសបែបអណាធិបតេយ្យបែបនេះវិញ គួរតែអាជ្ញាធរខេត្តមណ្ឌលគីរី ជាពិសេស លោក ស្វាយ សំអ៊ាង អភិបាលនៃ
គណៈអភិបាលខេត្ត មណ្ឌលគីរីមានវិធានការឲ្យបានកាន់ឆាប់កាន់តែប្រសើរ ពីព្រោះជៀសវាងការរិះគន់ពីមហាជន សង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋនៅខេត្ត តែម្តង។ពាក់ព័ន្ធការណីខាងលើនេះ អង្គភាពរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (ក្រុងសែនមនោរម្យ).

002 005 006 009

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment