សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក សាន ចយ ល្បី​ល្បាញ​ខ្លាំង​ក្លាយ​ជា​មេក្លោង​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ

ខេត្តរតនគិរី៖លោក សាន ចយ ត្រូវបានគេទម្លាយដោយ បណ្ដាញសារព័ត៌មានថាជាមេ
ក្លោងដ៍ធំបំផ្លាញព្រៃឈើ នៅខេត្តរតនគិរី យ៉ាងមហន្តរាយ។សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពកាប់ផ្តួលបំផ្លាញ ព្រៃឈើនៅតំបន់ព្រៃសហគមន៍អូរល្វាក់មានលក្ខណះទ្រង់ទ្រាយធំមួយរយះនេះ តាមរយះមេឈ្មួញកេណ្ឌ ប្រមូលប្រជាជន កម្មករ អោយទៅកាប់ដឹកជញ្ជូនចេញពីតំបន់នោះ ដឹកចូលក្រុមហ៊ុនដូនពេញគ្រប់គ្រងដោយលោក សាន ចយដើម្បីដឹកជញ្ជូនទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ ដោយប្រើឡានធំ«V1» យ៉ាងគគ្រឹកគគ្រេង បំផុតចំណែកអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធបានរក្សាភាពស្ងប់ស្ងាត់ទាំងអស់នាំឲ្យមានការ រិះគន់ខ្លាំង។ បច្ចុប្បន្ននេះតាមរយះភាពធូរលុងពីអាជ្ញាធរ សមត្ថកិច្ចជំនាញមានតួនាទីបង្ក្រាបខ្វះការទទួលខុសត្រូវ លើវិធានការទប់ស្កាត់ទើបមេឈ្មួញ សាន ចយធ្វើសកម្មភាព បំផ្លាញព្រៃឈើ នៅតំបន់ព្រៃសហគមន៍អូរល្វាក់ដោយគ្មានញញើត
ច្បាប់បន្តិចសោះឡើយ។ ព្រៃឈើនៅតំបន់ព្រៃសហគមន៍អូរល្វាក់ ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្ត រតនគិរីបានទទួលរងនូវការកាប់បំផ្លាញយ៉ាងរង្គាលពីសំណាក់មេឈ្មួញសាន ចយនិងវិនាសហិនហោចនាពេលដ៏ខ្លីខាងមុខ។ សេចក្ដីរាយការណ៍មកថា លោក សាន ចយ បានដឹកឈើប្រភេទជាឡាំងជ្រុងយកមកដាក់ក្នុងចំការដូងប្រេងក្រុមហ៊ុនដូនពេញ (ដូចឃើញជាក់ស្តែងក្នុងរូប) រួចស្ទួចដាក់ឡានV1ដឹកបន្តឆ្លងទៅវៀតណាម។ ពាក់ព័ន្ធករណីនេះ អង្គភាពគេហទំព័រព្រះវិហារមិនអាចសុំការពន្យល់ពីលោក សាន ចយនៅឡើយទេ។អង្គភាពយើងរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ មូលហេតុដោយមិនមានលេខទូរស័ព្ទរបស់ លោក សាន ចយ៕ដោ៖(សម្រស់បឹងយក្ខឡោម).

 

002 003 0011

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment