សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្រធានាធិបតីសហរដ្ឋអាមេរិក អរគុណនាយករដ្ឋមន្រ្តីកម្ពុជា ដែលផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន

j001

ភ្នំពេញ : ក្នុងជំនួបពិភាក្សាកំពូលទ្វេភាគី រវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជាម្ចាស់ផ្ទះ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅសណ្ឋាគារ សុខាភ្នំពេញ ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ លោក ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ។បើតាម លោក អ៊ាង សុផល្លែត ក្នុងជំនួបនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោបានមានប្រសាសន៍ថាសហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ ។ លោក ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោក ផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។លោក ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ លោក ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានជម្រាប ជូនលោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យប្រទេសអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ៕j002

US President thanks Cambodian PM for sending clear message on Russia’s invasion of Ukraine

Phnom Penh: In the bilateral summit between the Prime Minister of Cambodia Samdech Techo Hun Sen, the host and the President of the United States, Joe Biden (Joe Biden) at the Sokha Hotel, Phnom Penh on the evening of November 12, 2022, the third day of At the 40th and 41st ASEAN Summits, Biden thanked Samdech Techo for sending a clear message on Russia’s invasion of Ukraine. This is according to Mr. Eang Sophalleth, Samdech Techo’s personal assistant, told the media. According to Mr. Eang Sophalleth, during the meeting, Samdech Techo also thanked the United States for sending the artifacts back to Cambodia. Samdech Techo said that the United States is the number one leader in sending artifacts back to Cambodia. Mr. Biden told Samdech Techo that the ASEAN Community is very important to the United States, especially to his own administration, and the United States supports ASEAN progress. Resolve the problem in Myanmar to return to the original situation. In response, Samdech Techo also thanked Mr. Jo Biden for attending the summit in Phnom Penh, which proves that The United States attaches great importance to ASEAN. Samdech Techo also took the opportunity to brief Mr. Biden on cooperation with Japan in assisting Ukraine in demining and combating the use of threatening words and the use of nuclear weapons. .

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment