សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវ័ន្ដ និងគមនាគមន៍ជនបទ

934B7BAC-D898-45F9-B04F-F1C5B472421F E560CA30-B6DB-4D6A-9405-21C4595BC10E 0501EEA8-D3B8-4DC4-A1D7-8CCE8B3293E0 B91209A1-D103-4ACD-9186-28DFC3C5DEF1

រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក . ២៥៦៨ ត្រូវថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវ័ន្ដ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការអនុរដ្ឋលេខាធិការ អគ្គនាយក  អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំមន្រ្ដីជំនាញ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឆាយ ឫទ្ធិសែន បានជម្រាបជូនអង្គប្រជុំពីទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៥ ដែលឈានជិតមកដល់នាពេលឆាប់ៗខាងមុខនេះ គឺបន្តអនុវត្តផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទប្រកបដោយវិបុលភាព បរិយាប័ន្ន នាវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌   ដែលត្រូវពង្រឹង និងពង្រីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទទាំងបរិមាណ និងគុណភាព ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនពីតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំទាំងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស ក្នុងសេចក្ដីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន គឺ

ប្រកាសស្ដីពី ការបង្កើតគណៈកម្មការជ្រើសរើស និងកំណត់អាទិភាពខ្សែផ្លូវជនបទ និងសំណង់សិល្បការ្យ។

ប្រកាសស្ដីពី ការបង្កើតគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់។ ប្រកាសស្ដីពី ការបង្កើតគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យជនបទ ប្រព័ន្ធទឹកស្អាតជនបទ អនាម័យជនបទ ភូមិគំរូជនបទ និងសហគមន៍ជនបទ និងទី៤ប្រកាសស្ដីពី ការបង្កើតគណៈកម្មការកំណត់ឈ្មោះខ្សែផ្លូវជនបទ និងសំណង់សិល្បការ្យ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment