សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន  រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រារព្ធពិធីជួបជុំពិសាអាហារសាមគ្គីដើម្បី: ទី១. អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” និងខួបលើកទី២៦ នៃនយោបាយឈ្នះ-ឈ្នះ២៩ ធ្នូ

0A87E41F-8165-4C5E-B471-5C927610FD28 D101606A-F64E-481B-BB44-1EBAA2F5D547 36CA68E9-A3CB-4BDB-BC6C-21360A8633CF

រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន  រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រារព្ធពិធីជួបជុំពិសាអាហារសាមគ្គីដើម្បី: ទី១. អបអរសាទរទិវាសន្តិភាពនៅកម្ពុជានិងខួបលើកទី២៦ នៃនយោបាយឈ្នះឈ្នះ(២៩ ធ្នូ) និងទី២.អបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឱ្យមន្ដ្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានសារជូនពរចំពោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ព្រមទាំងសម្តែងអំណរគុណចំពោះមន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបម្រើជាតិ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ ព្រមទាំងបានថ្លែងសារជូនពរជូនចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់នៃក្រសួងអភិវឌ្ឍន៍ជនបទក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ពិធីដ៏អធិកអធមនាថ្ងៃនេះ បានមកពីគុណបំណាច់នៃសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេងតាមរយៈការយកជីវិតធ្វើជាដើមទុនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា   ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងមន្ត្រីរាជការបានប្តេជ្ញាចិត្តបន្តខិតខំបំពេញតួនាទីនិងភារកិច្ចយ៉ាងសកម្មបន្ថែមទៀតក្នុងការចូលរួមអភិវឌ្ឍតំបន់ជនបទនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំបន្ដវេនដ៏ឆ្នើមប្រកបដោយបញ្ញាញាណ និងថាមវន្ដរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាពនេះ ឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ៕

54A58973-592B-4258-9A50-FE10DCEDD2CB 9923DED6-2B57-4667-9EA7-650DB072C919 EC1C9778-0FD4-4A78-80EE-D5BC77A582E6 59DEE689-2DE0-48B1-BCD2-7FDC22523184 56055B12-B4DB-4451-BE0F-FE334EA35A74 3F19199E-26E3-4D74-8225-2C9432626444

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment