សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស

D471FD06-A260-4DFA-B627-C120A51216CE 474EA13C-C52D-4F1E-83B6-F3E1960264E2 33A93D02-6D1B-4E4C-969C-4A7BCA25874A

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស ដែលទទួលសញ្ញាបត្រនា មានចំនួនសរុប,១៥៧អង្គ/នាក់ នារី ៦៩១នាក់ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១២០២២ និងឆ្នាំសិក្សា២០២២២០២៣ កន្លងមកនេះ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ១៩នាក់ នារី ១៤នាក់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment