
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយចំនួន ១០៣,០១៤បណ្ណ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំនៅក្នុងបរិវេណក្រុមហ៊ុនឡុងស្រេង ភូមិបឹងកេតលើ ឃុំព្រែកកក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខេត្តកំពង់ចាម ជាខេត្តទី១ ដែលសម្រេចបានដោយជោគជ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ក្នុងចំណោមរាជធានី ខេត្ត ទាំង២៥។











































