សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ការជួបជុំនៃគ្រួសារសុខាភិបាលផ្នែកឯកជន ក្នុងរាជធានីភ្នំពេញ

699698A7-4CEC-4903-A86E-66EE43614945 FBDA99B7-A5D1-492E-B010-82924AA18A16 F47A952D-6C54-4710-8663-3C140304F01D 32B838B1-799E-4186-8762-50803B4A8D6D

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំនាញឯកទេសសម្រាប់ការតាមដានត្រួតពិនិត្យការបម្រើសេវាសុខាភិបាលផ្នែកឯកជន រួមជាមួយឯកឧត្តមលោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជារដ្ឋលេខាធិការទទួលបន្ទុកកិច្ចការតាមជំនាញឯកទេសបានធ្វើការជួបជុំជាមួយនឹងម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញចាប់ពីមន្ទីរសម្រាកព្យាបាលគ្រប់ប្រភេទ មន្ទីរពហុព្យាបាល មន្ទីរពេទ្យ សរុបចំនួន៤៣០ ទីតាំង ដែលអ្នកចូលរួមសរុបមានចំនួន ៥២៥នាក់។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ីម រ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំ មានគោលបំណង ពង្រីកការយល់ដឹងសុីជម្រៅ ជូនដល់សេវាសុខាភិបាលឯកជន អំពីអាទិភាពចម្បងៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងទិសដៅពង្រឹងគុណភាពនិង សុវត្ថិភាពនៃសេវា ពិនិត្យព្យាបាលគ្រប់ប្រភេទក្នុងផ្នែកឯកជន។ ការជួបជុំ ក៏បានរំលឹក អំពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋភិបាលអណត្តិទី៧ នៃរដ្ឋសភា និង អាទិភាពទាំង៩ រួមនឹង អាទិភាពចម្បងចំនួន៣ នៃសុខាភិបាល ដែលក្នុងនោះការធ្វើនិយ័តកម្ម សេវាសុខាភិបាលផ្នែកឯកជនឲ្យបានកាន់តែល្អ រលូន និងគោរពបានទៅតាមបទដ្ឋានគតិយុត្តិ/ និយាមបច្ចេកទេសសុខាភិបាល គឺជាអ្វីដែលក្រសួងសុខាភិបាលបាន និងបន្តតម្កល់ជាអាទិភាពខ្ពស់បំផុត សម្រាប់វិស័យសុខាភិបាលផ្នែកឯកជន៕

4D018EAF-8A9B-48FB-9C75-93698B66A314 9404839B-5954-4D7F-9A28-288208CE9100 EFF3AAAB-3CD0-41C3-8179-0236EED8B9A9 8F8F693C-3875-45AD-8F1A-824A975A0A8B

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment