សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីរាជការ «សូមយកឈ្នះលើទឹកចិត្តខ្លួនឯង និងស្គាល់ផ្លូវដែលត្រូវដើរ»

ED0F4C2F-7227-48A9-A8F4-736FBC2FCC98 3D718927-B73D-45F1-B300-6691A36DF0CDរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល  បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនការផ្សព្វផ្សាយពីការយល់ដឹងជំងឺរបេង ហើយដោយត្រូវពង្រឹងអង្គភាព ឱ្យក្លាយជាមជ្ឈមណ្ឌលឯកទេសសួតនាពេលអនាគត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីរាជការ ដែលចូលរួមយ៉ាងសស្រាក់សស្រាំង ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងបានលើកទឹកចិត្តដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវយល់ថាការប្រយុទ្ធនឹងជំងឺរបេង ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ជាពិសេសជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសកលលោក។

នាឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមសាស្រ្តបានរំលឹកដល់ថ្នាក់ដឹកនាំ និងគ្រប់មន្ត្រីចូលរួមថែរក្សាអនាម័យឱ្យបានល្អ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវចូលរួមថែរក្សាប្រើប្រាស់ឱ្យបានយូអង្វែង និងហេដ្ឋារចនាសម្ព័ន្ធអគារមានស្ថានភាពចាស់ តែត្រូវកែលម្អលាបថ្នាំ ជួសជុលក្នុងការប្រើប្រាស់ឱ្យបានកាន់តែល្អប្រសើរ។ ក្នុងនោះចំពោះឱសថសារវន្ត ត្រូវថែរក្សាទុកដាក់តាមបច្ចេកទេសឱ្យបានត្រឹមត្រូវ និងជាពិសេសឱសថជំងឺរបេង ធានាការប្រើប្រាស់៕

532CFD0B-5C12-40A1-B7B8-BFB940DC1753 7537CC86-C070-4F4A-8617-164F0B8E4BE1

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment