សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើការដំឡើងឋានន្តរស័ក្តិ ថ្នាក់សម្រាប់ឆ្នាំ២០២៥

EF0A6501-967B-4049-9CF7-2624D9BA8A19 BB9E8FBC-574C-4631-8002-73925F172592

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ឆាយ ឫទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើការដំឡើងឋានន្តរស័ក្តិ ថ្នាក់សម្រាប់ឆ្នាំ២០២៥ របស់មន្ដ្រីរាជការក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃគណៈកម្មការគ្រប់គ្រងធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមរបាយការណ៍សង្ខេបរបស់លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ មានមន្ដ្រីរាជការគ្រប់អង្គភាពក្នុងក្របខ័ណ្ឌក្រសួងបានស្នើសុំដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ចំនួន ៥៩៤ នាក់ ក្នុងនោះស្នើសុំឡើងតាមវេន និងវេនអតីតភាពចំនួន ៥៦៧ នាក់  និងតាមកិត្តិយសមុនចូលនិវត្តន៍ ចំនួន ២៧ នាក់

បន្ទាប់បានស្ដាប់របាយការណ៍ដោយលោកប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិករួចមក ឯកឧត្តមឈឹម សៅគី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងគណៈកម្មការគ្រប់គ្រងធនធានមនុស្ស ដែលបានខិតខំបំពេញការងារយ៉ាងសកម្មលើការងារដំឡើងឋានន្តរស័ក្តិ ថា្នក់ ជូនមន្ត្រីរាជការ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការដែលបានបំពេញភារកិច្ចតាមអង្គភាពក្រោមឱវាទក្រសួងយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា គណៈកម្មការចំណាត់ថ្នាក់របស់ក្រសួង ត្រូវរៀបចំពិនិត្យ និងសម្រេចដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការតាមប្រភេទក្របខ័ណ្ឌនីមួយៗដូចជា៖ការដំឡើងតាមវេនជ្រើសរើស, ការដំឡើងតាមវេនអតីតភាព និងការដំឡើងថ្នាក់ករណីពិសេសដូចមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា៕

6FB52B98-837F-4236-A575-27B13E565542 A0773BEA-BB9A-44D7-86FC-FF85ECD2E362

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment