សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥

06C1C038-50E8-4CDE-A484-666D2EB9EBA2 9D25D97B-E364-44B4-B370-F8E87A327A3D 206671EA-BBF5-46A7-ACAD-D4143C2199DA

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ ចាប់ពីម៉ោង :៣០នាទីព្រឹក នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង  អនុរដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក  បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន  អគ្គលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យចំនួន៩ គឺ()អនុក្រឹត្យស្តីពីការកែ ប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល () អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគបាលជាតិកម្ពុជា ()អនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ()អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ ()អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ()អនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៨ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំម្សាញ់ សប្តស័ក  ពុទ្ធសករាជ ២៥៦៩()អនុក្រឹត្យស្តីពីការកែសម្រួលនិងការដំឡើងប្រាក់បំណាច់មុខងារប្រចាំខែរបស់ឧបការីកម្រិតទី៤ ទី៥ និងទី៦ នៃអង្គភាពប្រឆាំងអំពើពុករលួយ ()អនុក្រឹត្យស្តីពីការកែប្រែនិងដំឡើងបច្ច័យនិច្ចភត្តប្រចាំខែជូនគ្រូពុទ្ធិកសិក្សានិងមន្រ្តីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ()អនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា។ជាលទ្ធផលនៃកិច្ចប្រជុំ បានឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងអនុក្រឹត្យទាំង៩ខាងលើនេះនឹងស្នើសុំឱ្យក្រសួង ស្ថាប័ន សហការជាមួយក្រសួងមុខងារសាធារណៈ ចាត់វិធានការរៀបចំការបើកប្រាក់បៀវត្សឱ្យបានទាន់ពេលវេលា។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment