សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ “ទីក្រុងមេគង្គឃី” (Mekong Quay City)

7309517E-8B09-4BB9-8834-97D77A1598A3 FD947FE5-B5B8-4DA5-BFDA-8BB9772613D9 D570A102-A7EA-4F36-8FE7-ED17870CDADE

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ទីក្រុងមេគង្គឃី” (Mekong Quay City) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ទីក្រុងមេគង្គឃី នឹងត្រូវអនុវត្តលើផ្ទៃដីទំហំប្រមាណ ២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរាជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group តាមរយៈគម្រោងនេះ ក្រុមហ៊ុននឹងរៀបចំសាងសង់ ផ្នែកសំខាន់ៗ រួមមាន៖ ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើបតាមដងទន្លេ, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ,  មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ព្រមទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាលក្លាយខ្លួនជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អសោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ និងទន្លេព័ទ្ធជុំវិញ៕

109B48E5-9D92-4D82-B58C-10E3B9A5872D C0732882-76B1-4AF4-896C-DD313EF23615 B95D3B51-86D5-47B3-A0FD-DF34E3588596 EC46943C-7E82-44A8-8978-5FEE17C7B7A2 48B01738-394B-4BCE-AE60-D982C74ED298 E1B12271-1B79-4B62-9992-863CE33D6F46 76C3F97F-CBC2-4B97-9594-767E1DC96DC5

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment