សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

គ្រឹះស្ថាន TVET នៅកម្ពុជា រៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើវិស័យ TVET ជាមួយមជ្ឍមណ្ឌលអាស៊ាន-ចិន

70CB5D7E-562C-4E06-8C3E-94C1573E2CB2 E3FB35E3-EF96-43BE-9F8B-FBBA46F659EB 5CEE3AA8-33FD-4C21-B77E-C7F5DA169D01

ភ្នំពេញ៖  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជានិងមជ្ឍមណ្ឌលអាស៊ានចិន។ កម្មវិធីនេះរៀបចំធ្វើឡើងដើម្បីបង្កើតបណ្តាញទំនាក់ទំនងល្អ និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាជាមួយបណ្តាគ្រឹះស្ថាន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍របស់ប្រទេសចិន។

កម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជានិងមជ្ឍមណ្ឌលអាស៊ានចិន នៅពេលនេះមានការចូលរួមជាអធិបតី ឯកឧត្តម ឡៅ ហ៊ីមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូនៃមជ្ឍមណ្ឌលអាស៊ានចិន ជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងកម្មវិធី ឯកឧត្តម ឡៅ ហ៊ីម បានគូសបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ានចិននៅពេលនេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើវិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តនិងការកសាងភាពជាដៃគូក្នុងវិស័យអប់រំបណ្តុះបណ្តាលកម្ពុជាចិនផងដែរ។ ក្នុងនោះ តាមរយៈភាពជាដៃគូក្នុងកិច្ចសហការនេះដែរ ភាគីទាំងពីរបានជំរុញឱកាសក្នុងការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យរវាងគ្នាទៅវិញទៅមកផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា វិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាកិច្ចការងារអាទិភាពមួយក្នុងចំណោមកិច្ចការងារផ្សេងទៀតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ពីព្រោះការអប់រំបណ្តុះបណ្តាលជំនាញ គឺជាសរសៃរឈាមមួយដ៏មានសារសំខាន់ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ការអប់រំបណ្តុះបណ្តាលគឺជាការជំរុញ និងការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

F14BAE81-1BEC-4D49-8963-E3F63F5E53DA 77093823-ADD9-4393-B20A-A68C8CAAFFCA 1C2650BE-9461-47FF-A61D-23F8A59E97CB 45C030AC-9DD9-410E-9232-B80EE8930E42 E0417CB8-D5F8-4CD9-A8B9-81B9495E6F1A

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment