សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្មករស៊ីឈ្នួលអូសរទេះដឹកទិញនៅច្រកទ្វាអន្តរជាតិចាំយាមម្នាក់ត្រូវប៉ូលិសថៃចាប់ខ្លួនដោយសារគ្រឿងញៀន (ផ្សាយសាកល្បង)

ខេត្តកោះកុង:កម្មករជាស្តី្រស៊ីឈ្នួលអូសរទេះដឹកទំនិញម្នាក់នៅច្រទ្វាអន្តរជាតិចាំយាមខេត្តកោះកុងត្រូវបានសមត្តិកិច្ចថៃឃាត់ខ្លួននៅព្រឹកថ្ងៃទី០៩ខែធ្មូឆ្នាំ២០១៦ក្រោយគេរកឃើញកញ្ឆក្រៀមប្រមាណ០,៥គីឡូក្រាមរួមជាមួយវត្ថុនិងវត្ថុតាងមួយចំនួនទៀតដែលស្ត្រីរូបនោះស៊ីឈ្នួលដឹកទំនិញតាមរទេះរុញបានឆ្លងផុតពីច្រកត្រួតរបស់កម្ពុជាហើយចូលទៅក្នុងប្រទេសថៃអោយជនបរទេសម្នាក់ជាជនជាតិរុស្សីដោយមិនដឹងថាមានបង្កប់គ្រឿងញៀនកញ្ឆានៅក្នុងកាបូបដែលគាត់ស៊ីឈ្នួលអូសនោះ ឡើយក្រោយពីស្ត្រីខ្មែរអ្នកអូសរទេះរូបនេះត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន។ជនបរទេសដែលជាម្ចាស់របស់បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។

លោកកៅ សារណា ប្រធានច្រកអន្តោប្រវេសន៍ប្រចាំច្រកទ្វាបានអោយដឹងថា

ករណីនេះបានកើតឡើងដោយការបន្លំពីសំណាក់ជនជាតិរុស្សីដែលជាម្ចាស់ទំនិញ។

លោកអ៊ូចទូចនាយករដ្ឋបាលសាលាខេត្តកោះកុងក៏បានអោយដឹងផងដែរថាចំពោះករណីនេះរដ្ឋបាលសាលាខេត្តនិងបើកការចុះអង្កេតដើម្បីរកហេតុផលអោយដឹងពិតប្រាកដជាមួយនិងការទំនាក់ទំនងជាមួយខាងភាគីថៃក្នុងរឿងនេះ។

ស្ត្រីស៊ីឈ្នួលអូសរទេះត្រូវគេស្គាល់ឈ្មោះ ហ៊ុតសុខគ្រឿន  ភេទ ស្រី មានអាយុ៥៤ឆ្នាំ៕

 

 

IMG-20161209-WA0147

IMG-20161209-WA0148 IMG-20161209-WA0146

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment