សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់ការយល់ដឹងជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

3CEC41DF-A132-45C0-9045-644F7C3CFE6B D4DB9084-F5CF-43D4-9948-D5561BFC5D81 22782357-3861-495D-B732-5A23B66C3BC4 B14F7536-68F7-4680-B711-29DC1A3F27E8

ភ្នំពេញ :មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមបណ្ឌិត អាន់ ចុងជូ (Ahn Jong-Ju) ប្រធានទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងលោក ណាមហូចេ (Nam Ho-Jae) តំណាងក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ។

ពិធីសម្ពោធមជ្ឈមណ្ឌលដែលស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងសមាគមនិយោជក និងកម្មករនិយោជិត ព្រមទាំងដៃគូសហការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួនជាង ២០០នាក់។

ឯកឧត្តម ហេង សួរ បានថ្លែងថា តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលត្រូវបានដាក់សម្ពោធនាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤២០២៨និងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣២០២៧ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យគឺមានលក្ខខណ្ឌការងារល្អ និងភាពសុខសាន្តនៅកន្លែងធ្វើការនិងគ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវដោយអនុលោមទៅតាមបទដ្ឋានស្តីពីសុវត្ថិភាព និងសុខភាពការងារជាតិ និងអន្តរជាតិ ដើម្បីបង្ការគ្រោះថ្នាក់ការងារ 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថាវិស័យសុវត្ថិភាព និងសុខភាពការងារ បាននិងកំពុងបន្តអភិវឌ្ឍនៅក្នុងកម្រិតថ្មីមួយទៀត តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករនិយោជិត និងកសាងធនធានជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង មជ្ឈមណ្ឌលនេះ មានបំពាក់សម្ភារៈ និងបរិក្ខាឧបទេសទំនើបៗ ដែលជាជំនួយដល់សិក្ខាកាមសម្រាប់ធ្វើការពិសោធន៍ផ្ទាល់ មិនត្រឹមតែមានការសិក្សាលើទ្រឹស្តីតែមួយមុខនោះទេ ដែលនេះជាចំនុចពិសេសនៃមជ្ឈមណ្ឌលដើម្បីបង្កើនការយល់ដឹង និងកំណត់បាននូវហានិភ័យដែលអាចនឹងកើតមាននៅពេលបំពេញការងារ ស្របទៅនឹងមុខវិជ្ជាផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាមុខវិជ្ជាបែបវិទ្យាសាស្ត្រ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់នាយកដ្ឋានពេទ្យការងារ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍នានារួមមាន ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ, ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះឱ្យលេចចេញជារូបរាងឡើង។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ដែលបានផ្ដល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារៈបរិក្ខាដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា៕

F3F0B2A4-4ADF-4169-B872-E8F9FE550C16 81757B11-6EFE-4A02-8658-AE1C75F076AC D0D9CEC4-0CF5-4BB7-9208-581E1C510A14 A9B77FCE-51F8-469F-840A-99EE38D5C385 8F379446-3D25-4760-B0DD-2125FCCF6519

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment