សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ផ្សារដងទង់ខេត្តកោះកុង ភាស៊ីនៅតែបន្តយកប្រាក់ពី អ្នកលក់ក្ដាម ត្រី បន្លែតាមកញ្ច្រែង ល្អី តូចតាចដដែល

ខេត្តកោះកុង ៖ ទោះបីជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន
ចេញសេចក្តីប្រកាស ដោយយោងតាមការសម្រេចរបស់ប្រមុខ
រាជរដ្ឋាភិបាល ឱ្យបញ្ឈប់ការយកភាស៊ីពីអាជីវករ ឬប្រជាពលរដ្ឋ
ដែលលក់ដូរតាមកញ្ច្រែង ល្អី នៅគ្រប់ទីផ្សារទូទាំងប្រទេស កាល
ពីដើមឆ្នាំ2017 កន្លងទៅថ្មីៗនេះ យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់
ផ្សារដងទង់ខេត្តកោះកុង ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ នៅមិនទាន់ចុះអនុវត្តសេចក្តីប្រកាសនេះឱ្យមានប្រសិទ្ធ
ភាពនៅឡើយនោះទេ គឺគេឃើញនៅតែបន្តការយកភាស៊ីពីពលរដ្ឋក្រី
ក្រលក់ដូរតាមកញ្ច្រែង ល្អី ដូចជាលក់ ក្តាម ខ្យង ត្រី បន្លែ ។ល។
មិនតែប៉ុណ្ណោះ ភ្នាក់ងារដើរយកភាស៊ីតាមកញ្ច្រែង ល្អី បានប្រើពាក្យសំឡុត
គំរាមកំហែង និងប្រមាថទៅលើពលរដ្ឋក្រីក្រទាំងនោះ ហើយបើពលរដ្ឋមាន
ការយឺតយ៉ាវមិនព្រមបង់លុយភាស៊ីតាមការទាមទាររបស់ពួកគេ ភ្នាក់ងារ
យកភាស៊ីបានប្រើកាយវិការទាត់ ឬលើកកញ្ច្រែង ល្អីនោះគ្រវែងចោលទៀតផង
គេមិនខ្វល់ ហើយមិនបានគិតទៅដល់ ពីទុក្ខលំបាក ពលរដ្ឋក្រីក្រនោះឡើយ ។

ពលរដ្ឋលក់ដូរតាមកញ្ច្រែងល្អី អោយដឹងថា ពួកគាត់ លក់នៅតាមផ្លូវចូលផ្សារនេះ
គឺត្រូវបង់លុយអោយគេ ពេលព្រឹក៣០០០៛ ពេលល្ងាច១០០០៛ទៅ១៥០០៛
ក្នុង១ថ្ងៃទាំងអនាម័យនិងភាស៊ី សារុប ៤៥០០៛ បើមិន បង់ទៅអោយអ្នកដើរ
យកភាស៊ីនោះទេ គឺលោកម៉ក់ ណុច ប្រធានផ្សារមិនអោយពួកគាត់បានលក់
នៅ កន្លែងនេះទៀតឡើយ ។

មន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់សុំមិនចេញឈ្មោះ បញ្ជាក់អោយដឹងថា
លោកប្រធានមន្ទីរ មិនដែលចេញ បេសកកម្មអោយមន្រ្តីណាម្នាក់ ចុះអនុវត្ត
សេចក្ដីប្រកាសនេះ នៅតាមទីផ្សារណាឡើយ ហើយរូបលោកទទួល ស្គាល់ថា
គ្រប់ផ្សារក្នុងខេត្តកោះកុង ប្រធានផ្សារនីមួយ ៗ នៅតែបន្តយកភាស៊ីដដែល
ទោះបីជាមានសេចក្តី ប្រកាសនេះហើយក៏ដោយ ។
ពាក់ពន្ធ័ជុំវិញការលើកឡើងខាងលើ អ្នកសាព័ត៍មាន យើងពុំអាចទំនាក់ទំនង
លោក ម៉ក់ ណុច ប្រធានផ្សារ ដងទង់ និង ប្រធានមន្ទីរសេដ្ឋកិច្ចបានទេ ដោយពុំ
ស្គាល់លេខទូរស័ព្វ ៕ដោយង៉ែត សុគន្ធី

 

k666 k777 k6688 k11122298

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment