
តាកែវ: នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកក្តិក ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំសាលាស្រុកសំរោង ខេត្តតាកែវ មានពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាល នៃគណៈអភិបាលស្រុកសំរោង ថ្មី ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង ៣ មន្ទីរ–អង្គភាព អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ។
លោក កៅ វគ្គសែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ត្រូវបានតែងតាំងជា អភិបាល នៃគណអភិបាលស្រុកសំរោង ជំនួសលោក កេត ម៉ៅ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជា អភិបាល នៃគណអភិបាលស្រុកត្រាំកក់វិញ៕











































