សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធី បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាពIPTP 11

E90D1A43-EE5C-4CD1-AAB3-1795E25B3345D595C056-C0A5-4E1D-A794-E492AAE2B10EB6BF92B2-70D4-486D-B688-7CF0E9215E61

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាកម្ពុជា ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធី បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP 11)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង កៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយភាគីពាក់ព័ន្ធ។

សូមជម្រាបជូនផងដែរថា IPTP គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱននិងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ សម្រាប់សមាជិកសភា ពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក៕

07A1497D-8C6E-4F5B-A40A-A43E2B04680EB6596626-F37F-4806-A095-0E44D9D47E5B

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment