សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការងារដឹកនាំ និងការគ្រប់គ្រងការអភិវឌ្ឍជនបទ ឲ្យកាន់តែរីកចម្រើនខ្លាំងនាពេលអនាគត

8C78AF52-81D1-422E-A213-C29D649F21D9រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការងារដឹកនាំ និងការគ្រប់គ្រងការអភិវឌ្ឍជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ,  ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក,លោក លោកស្រី អគ្គាធិការស្ដីទី អគ្គនាយករងអគ្គាធិការរង និងលោក លោកស្រី ប្រធាននាយកដ្ឋាន សរុបចំនួន ៩៥រូប។   ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាិបាលនិតិកាី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងអភិវឌ្ឍន៍ជនបទត្រូវតែបន្តខិតខំបំពេញការងារឱ្យកាន់តែមុតស្រួច ជាក់ស្តែង និងទទួលបានជោគជ័យដូចផែនការគ្រោងទុក ដូចនេះ ការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ គឺសំដៅធានាដល់ការងារដឹកនាំក្រសួង ឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព បរិយាបន្ន និងការទទួលខុសត្រូវខ្ពស់ ដោយឈរលើគោលការណ៍រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវ

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញស្ដីពី ការពិនិត្យ និងវិភាគការងារនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយ លោកបណ្ឌិត ម៉ឹង សុខវិសាល និងការអាននូវប្រកាសស្ដីពី ការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង ដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និង ឯកឧត្តមជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស រួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មប្រកបដោយការទទួលខុសត្រូវតាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ នាពេលកន្លងមក។

សូមរំលឹកជូនផងដែរថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ ៥ឆ្នាំ (២០២៤២០២៨) ចំនួន រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដែលមានចក្ខុវិស័យកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌

2FAEC068-32A0-41B7-9671-4FD4D5203799 76DAE39F-A432-4316-8041-0F4F44B8B415

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment