សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥

7C43F8EC-B82C-4FB2-A6DD-9ED85107A337

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយកនាយករង ប្រធានគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ក្រោមក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមបទអន្ដរាគមន៍របស់ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន និងការធ្វើបទបង្ហាញស្ដីពី សមិទ្ធផល និងវឌ្ឍនភាពរបស់គម្រោងក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ដោយ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន បង្ហាញថាបច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងកំពុងដំណើរការ ចំនួន២៤គម្រោង (On-going Projects) និងបានសិក្សាលើកជាគម្រោងថ្មីក្នុងផែនការបន្ថែមទៀត (Project Proposals) ដើម្បីផ្ញើជូនទៅដៃគូអភិវឌ្ឍន៍នានាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោងទាំងអស់ចំពោះការខិតខំអនុវត្តគម្រោងឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាការចូលរួមសម្រេចនូវយុទ្ធសាស្ដ្រទាំង៤ របស់ក្រសួងរួមមាន ផ្លូវ, ទឹក និងអនាម័យ, សហគមន៍, និងស្ថាប័ន ដែលមានចក្ខុវិស័យ ក្នុងការលើកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជាការរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតនូវសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតនៃសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ដើម្បីរុញច្រានប្រទេសជាតិឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់លេខាធិការដ្ឋាន ត្រូវរៀបចំកិច្ចប្រជុំប្រចាំត្រីមាសឱ្យបានទៀងទាត់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលការអនុវត្តគម្រោងទាំងអស់ ជាពិសេសការដោះស្រាយឱ្យឆ្លើយបតទៅនឹងបញ្ហាប្រឈមដែលគម្រោងជួបប្រទះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល។

គួរជម្រាបជូនផងដែរថាបច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទមានគម្រោងក្រោមហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ចំនួន ២៤គម្រោង ដែលកុំពុងអនុវត្តក្នុងខេត្តចំនួន ២៣ រួមមានៈ រាជធានីភ្នំពេញកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិនបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាបព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែងកំពង់ស្ពឺ តាកែវ កំពត និងខេត្តកោះកុង ដោយគិតត្រឹមឆ្នាំ ២០២៤នេះគម្រោងសម្រេចបានលទ្ធផលប្រមាណ ៦១,២៩% ហើយ៕7DC01F06-855D-4F04-B849-5B2267671FC8 1E0C1961-D3F9-45B8-811A-BB1C83CE2315

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment