
តាកែវ: កាលពីថ្ងៃទី១២ វិច្ឆិកា ២០២៤.. ឆ្លើយតបទៅនិងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ..ដោយមេីលឃេីញកាកំបាកប្អូនស្រី កែវ សូន្នីលោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវបាននាំយកថវិកាផ្ទាល់ខ្លួនមួយចំនួនទៅចូលរួមបុណ្យសពគ្រួសារមួយដែលមានជីវភាពទីទ័លក្ររស់នៅភូមិខ្វាវឃុំលំចង់ស្រុកសំរោងខេត្តតាកែវ។
ប្អូនស្រី កែវ សូន្នី រស់នៅ ភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវដែលប្ដីទើបតែនឹង(ស្លាប់)បាន ប្រហែល ០៣ខែស្រាប់តែឥឡូវនេះឪពុកចាស់មានអាយុ ៨៣ ឆ្នាំត្រូវបាន(ស្លាប់)ទៀត ហេីយពេលនេះប្អូនស្រីគ្មានប្រាក់សម្រាប់ធ្វើបុណ្យសពឪពុកនោះទេ ផ្ទះក៍រហែករយេករយាកដំបូលលិចគ្មានរនាបសម្រាប់ឲ្យកូនៗរបស់គាត់ដេកនោះឡេីយ ។
ដូច្នេះប្អូនស្រី កែវ សូន្នី ស្នើសុំទៅដល់បងប្អូនសប្បុរសធម៌ ដែលមានចិត្តបុណ្យ ឯកឧត្តមលោកជំទាវ លោក លោកស្រី និងអាជ្ញាធរ ភូមិឃុំ ព្រមទាំងកាកបាទក្រហមកម្ពុជា ខេត្តតាកែវមេត្តាជួយសម្រួលដល់ ការលំបាកដល់គ្រួសារគាត់ ដោយក្ដីអនុគ្រោះផងចុះ សូមអរគុណ ។











































