កំពង់ស្ពឺៈ ឯ .ឧ ហ៊ុន ម៉ានី ជំរុញឱ្យសិស្សានុសិស្សដែលទទួលបាននិទ្ទេសA ចំនួន៤៧រូបខេត្តកំពង់ស្ពឺ ខិតខំរៀនសូត្របន្ថែម ដើម្បីឆ្ពោះទៅដល់គោលដៅនៅពេលអនាគត និងក្លាយជាសសរទ្រូងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ចំនួន ៤៧រូប ក្នុងខេត្តកំពង់ស្ពឺ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការ ងារ រាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចូលរួមអបអរសាទរ និងជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឆ្ពោះ ទៅដល់គោលដៅនៅពេលអនាគត ដែលបានកំណត់របស់ខ្លួនម្នាក់ៗ ក៏ដូចជាសសរទ្រូង សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
ឯ.ឧ ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន ជាជំនួយដល់ការសិក្សារបស់សិស្សឱ្យបានប្រឡងទទួល បានលទ្ធល្អយ៉ាងល្អប្រសើរ។
ឯ.ឧ បណ្ឌិត ជាម ច្ទ័នសោ ភ័ណ្ឌ បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូដែលលះបង់អស់កម្លាំងកាយចិត្តខិតខំបង្ហាត់បង្រៀនក្មួយៗនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ ដែលតែងតែជ្រុមជ្រែងនិងផ្ដល់ជាសម្ភារៈសម្រាប់ស្វ័យសិក្សាកន្លងមក៕











































