សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

75C977B3-DCAB-4820-8081-21C057B70AF7 7B245020-B798-46CF-A2D5-FF0352FF10D6

ភ្នំពេញ : ឯកឧត្តម សឹង ម៉ុន អនុប្រធាននៃអនុគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ទូក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទូក «ធីវេតតេជះឈ្នះអស់ការលំបាក» ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី១៤១៥១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

បើតាមឯកឧត្តម សឹង ម៉ុន បានពន្យល់ថា ទូក ធីវេតតេជះឈ្នះអស់ការលំបាកគឺមានអត្ថន័យសំដៅលើ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា  ដល់យុវជន និងពលរដ្ឋទូទៅអោយមានជំនាញពិតប្រាកដទទួលបានការងារល្អនិងមានជីវភាពកាន់តែប្រសេីរ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ទូក «ធីវេតតេជះឈ្នះអស់ការលំបាក» មានការប្តេជ្ញាខ្ពស់ក្នុងការប្រជែងយកជ័យលាភីដើម្បីបង្ហាញពីសក្តានុពលនៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវះនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទូលំទូលាយដល់ស្រទាប់មហាជន យុវជននៅទូទាំងប្រទេសជាពិសេសកម្មវិធី TVET ,៥លាននាក់ ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។បន្ថែមពីនេះ ឯកឧត្តម ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនចូលរួមទស្សនាការប្រណាំងទូក នាថ្ងៃទី១៤១៥១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបានច្រើនកុះករដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករទូក ង៕

75C977B3-DCAB-4820-8081-21C057B70AF7

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment