សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពីសុវត្ថិភាព និងសុខភាពការងារ

93A81033-0A5D-4C45-BF57-7C0B6AB40B0C CA0EBD6A-30C0-4D70-9F22-0FA2B58CD561

ភ្នំពេញ : នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយក ដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសុវត្ថិភាព និងសុខភាពការងារនៃមជ្ឈមណ្ឌលបណ្ដុះ បណ្ដាលសុវត្ថិភាព និងសុខភាពការងារ ក្រោមអធិបតីភាព លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានការចូលរួមពីសាស្ត្រាចារ្យជាគ្រូបង្គោលមកពីទីភ្នាក់ងារសុវត្ថិភាព និងសុខភាពកាងារកូរ៉េ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ ព្រមទាំងសិក្ខាកាមមកពីស្ថាប័ន និងក្រសួងពាក់ព័ន្ធសរុបចំនួន ៤០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ចាប់ផ្ដើមពីថ្ងៃទី១១ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូឆ្នាំ២០២៤។

លោក ឡេង តុង បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការចូលរួមលើកកម្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពតាមរយៈផ្តល់ការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ដល់គ្រូបង្គោលឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលបន្តទៅដល់មន្ត្រីទទួលបន្ទុកផ្នែកអធិការកិច្ច គណៈគ្រប់គ្រង បុគ្គលិក និងជនបង្គោលផ្នែកសុវត្ថិភាព និងសុខភាពនៅតាមរោងចក្រ សហគ្រាស ក្នុងការលើកកម្ពស់ សមត្ថភាពប្រើប្រាស់សម្ភារៈ បរិក្ខារ និងគ្រឿងម៉ាស៊ីន សម្រាប់ការបណ្តុះបណ្តាល នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពកាងារ ប្រកបដោយគុណវុឌ្ឍ។  បន្ថែមពីនេះ លោក ឡេង តុង ក៏បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រោងរៀបចំ និងបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស  គ្រឹះស្ថាន និងជំរុញការយកចិត្តទុកដាក់លើផ្នែកសុវត្ថិភាពនិងសុខភាពដល់កម្មករនិយោជិត ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈផងដែរ៕

18849330-8552-4673-AA0F-908D69AE6981 79CFB152-6BCC-4527-A07F-2E71E4A1E9A2

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment