សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯ.ឧ ហេង សួរ សង្ឃឹមថា រដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតាទទួលពលករកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត

3A39A70F-026C-43C0-9028-BA419C1D2165 1F3A4D32-2AE8-4D14-853E-4433F854613B 3DC01E11-D835-4834-8D85-1A7C32BF1823

ភ្នំពេញៈ ឯ.ឧ ហេង សួរ សង្ឃឹមថា រដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតាទទួលពលករកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ដើម្បីទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាង ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) ដោយក្នុងជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទទួល និងបញ្ជូនពលករកម្ពុជាទៅធ្វើការងារតាមកម្មវិធីពលកររដូវកាល នៅក្នុងស្រុកកូឆាង ខេត្តឆល់ឡាប៊ូកឌូ(Joelabuk-do) នៃសាធារណរដ្ឋកូរ៉េ។លោករដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់រដ្ឋបាលស្រុកកូឆាង ដែលបានទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤នេះ ហើយក៏នឹងបន្តទទួលយកពលកររដូវកាលកម្ពុជាសម្រាប់ឆ្នាំ២០២៥ ផងដែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏អរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងយកចិត្តទុកដាក់គាំពារពលករកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ។ . ហេង សួរ សង្ឃឹមថារដ្ឋបាលស្រុកកូឆាងនឹងបង្កើនកូតាទទួលពលករកម្ពុជា ឱ្យបានច្រើនបន្ថែមទៀតទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។

ក្នុងជំនួបនេះដែរ លោក ស៊ីម ដុកសប់ បានថ្លែងការកោតសរសើរដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅក្នុងស្រុកកូឆាង ថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែពេញចិត្តជាខ្លាំង។

ទន្ទឹមនេះ លោកសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបញ្ជូនពលករកម្ពុជាមានអត្តចរិតល្អដូចនេះ។

លោក ស៊ីម ដុកសប់ បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកកូឆាងបានបង្កើតអន្តេវាសិកដ្ឋានសម្រាប់ពលករកម្ពុជាស្នាក់នៅ ដែលនេះជាគំរូថ្មីមួយក្នុងការយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលមកធ្វើការនៅក្នុងតំបន់នេះ។ សូមបញ្ជាក់ថា ស្រុកកូឆាងនៃខេត្តឆល់ឡាប៊ូកដូ មានតំបន់ជាប់ឆ្នេរសមុទ្រ ដែលមានសេដ្ឋកិច្ចផ្តោតសំខាន់លើវិស័យធំៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្មដឹកជញ្ជូន ទេសចរណ៍ ជាពិសេសផ្នែកកសិកម្ម ដែលមានសក្តានុពលលើការដាំដុះនៅក្នុងផ្ទះកញ្ចក់ (Greenhouse) ដែលមានដំណាំសំខាន់ៗដូចជា ផ្លែបឺរី ម្ទេស សណ្តែកដី និងស្លឹកតែជាដើម និងមានតម្រូវការពលកម្មជាច្រើននាក់ដើម្បីធ្វើការនៅតាមកសិដ្ឋាននានា៕

3DC01E11-D835-4834-8D85-1A7C32BF1823

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment