សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព នៅក្នុងខេត្តបាត់ដំបង

E67124FE-1BF8-464C-A57C-87B9F5E87457 C612664A-CB0F-4CE0-9CEE-92FAB5033D0D 0E09AF92-6453-4BB2-934E-521E357C7738 9DE94773-51F9-4D7D-B50E-0DA4A090A564 9791CE82-2AA5-4C42-8DD7-31D954D2D9D6 40DDBF3D-5A95-4EAD-808C-D08F904FF112

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ដ្រីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងខេត្តបាត់ដំបង។ ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី Mr. Shin Yonghwa នាយករងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមការងារ, អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្ដមរមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញទស្សនកិច្ចទីតាំងភូមិគំរូ ចំនួន ៣ភូមិ មានកសិករសរុប ១៦៥នាក់ ក្នុងនោះ ភូមិកណ្ដាល ឃុំស៊ុង មានកសិករចំនួន ៣ក្រុម សមាជិកចំនួន ៧៥នាក់, ភូមិស៊ុង១ ឃុំស៊ុងមានកសិករចំនួន ៣ក្រុម សមាជិកចំនួន ៦៥នាក់ និងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត មានកសិករ ១ក្រុម មានសមាជិកចំនួន ២៥នាក់។

D0FAF4D7-9429-45BE-9A6C-BE3F323C4B07 B2A477B6-D8E3-4CC6-918B-8DE722022D07 ADB85FF1-3125-454E-83DB-D3F96B0991E2

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះ សំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការចុះដល់មូលដ្ឋានប្រជាពលរដ្ឋដល់ទីកន្លែងនេះ គឺដើម្បីពិនិត្យ និងស្វែងយល់អំពីស្ថានភាពរបស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការបង្កបង្កើនផល និងការបង្កើនប្រាក់ចំណូលតាមគ្រួសារជាពិសេសដើម្បីស្វែងយល់អំពីផលលំបាក ការប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយស្របតាមតម្រូវការ និងមានប្រសិទ្ធភាព តាមរយៈការអនុវត្តយុទ្ធសាស្ដ្រអាទិភាពទាំង៤ របស់ក្រសួង គឺ . ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថាក្រោមម្លប់សន្ដិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងបន្ដវេនដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ដ្រី បានខិតខំកែប្រែប្រទេសជាតិដែលធ្លាប់ទទួលការញាំញី ដោយសង្គ្រាមរាំរ៉ៃ  ឱ្យមានការអភិវឌ្ឍន៍ ធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធា និងសម្បូរសប្បាយ។

សូមបញ្ជាក់ជូនផងដែរថា គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះគម្រោងភូមិសន្តិភាពជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មានគោលបំណងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ លើកកម្ពស់សេដ្ឋកិច្ចសង្គមនៅតំបន់ជនបទតាមរយៈការបង្កើនប្រាក់ចំណូលតាមគ្រួសារនៅជនបទឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព។ គម្រោងនេះអនុវត្តរយៈពេល ០៥ឆ្នាំ (២០២២២០២៦) ក្នុងខេត្តគោលដៅចំនួន ៣គឺ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយមានភូមិគោលដៅសរុបចំនួន ៣០ភូមិ៕

985E5060-F0B7-4626-9888-A4F47F372DCF F36C0ACD-84A9-450B-82C7-0C8FE5A5990F 9EC1FEA2-C0B8-4570-BCFC-3DC13D9E8D2C

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment