
សៀមរាប:ថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី៣ វិច្ឆិកាឆ្នាំ២០២៤នេះ នៅវត្ត ព្រះសិអារ្យ នៃបរិវេណប្រាសាទបាយ័ន ទឹកដីអង្គរដ៏អច្ឆារិយៈនៃកម្ពុជា បានរៀបចំពិធីដង្ហែរបុណ្យកឋិនទានសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ធូ សារឿននិង លោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាយ រិទ្ធិស័ក្ក និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធឹមសំផូត និង លោកជំទាវ ព្រមទាំងមានការនិមន្តចូលរួមពី ភិក្ខុសង្ឃជាច្រើនអង្គ បាននិមន្តពីវត្តនានាក្នុខេត្តសៀមរាប និងឯកឧត្តម– លោកជំទាវ គណៈកម្មាការចំណុះជើងវត្ត និងប្រជាពលរដ្ឋមកពីគ្រប់ទិសទៃ ជាពិសេស ចូលរួមពី ពុទ្ធបរិស័ទ មកពីទីក្រុងភ្នំពេញ បានចូលរួមយ៉ាងច្រើនកុះករ។នៅក្នុងកម្មវិធី នាឱកាសនេះមានការ ដង្ហែរអង្គកឋិនទានសាមគ្គីជុំវិញ ប្រាសាទបាយ័ន មួយជុំ និងប្រទក្សិណ៣ជុំព្រះវិហារ ទើបយកវេរប្រគេន ជាកិច្ចបញ្ចប់បុណ្យ។ក្នុងកម្មវិធីបុណ្យកឋិនទានសាមគី្គនេះ ដើម្បី យកមកវេរប្រគេន ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់មួយត្រីមាសក្នុងពុទ្ធសីមា វត្តព្រះសិអារ្យ ស្ថិតក្នុងភូមិ គោកតាចាន់ សង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាប ទៅតាមប្រពៃណីនៃព្រះពុទ្ធសាសនា ក្រោមម្លប់ សុខសន្តិភាពដែលបានបច្ច័យសរុបជាង ៥២លានរៀល និង 8000$ អាមេរិក៕











































